​ដំណឹង​ល្អ! សិស្ស​​​​ត្រៀម​ប្រឡង​​​បាក់ឌុប​​នៅ​​​ខេត្ត​កោះ​កុង​ ​​អស់​បារម្ភ​ពី​​កន្លែងស្នាក់​នៅ​

  • 2018-08-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​យោង​​ទៅ​​​​តាម​សេច​ក្តី​ប្រកាស​​ប្រាប់​ដំណឹងរ​បស់​រដ្ឋបាល​​​ខេត្ត​​កោះ​កុង កាល​​​ពី​​​ថ្ងៃ​ទី​៧​ ​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ក្នុង​​ទំព័រ​ហ្វេសបុក បាន​ឲ្យ​ដឹង​ថា​សិស្សានុសិស្ស​ទាំង​អស់ ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាង​មុខ​ឆាប់ៗ​នេះ ត្រូវ​​បាន​ផ្តល់កន្លែងស្នាក់នៅ ជូន​ដោយ​ឥត​គិត​​ថ្លៃ។

ការ​ផ្តល់​ជូន​​នេះ​ដែរ​​​​​មាន​ទីតាំង​ចំនួន​ពីរ គឺទីតាំង​ទី១ ស្ថិត​នៅ​ខេត្ត​កោះកុង​ចាស់ (ភូមិ១ សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង) ឯ​ទីតាំង​ទី២ ស្ថិត​នៅ​សាខា​កាកបាទ​ក្រហម​កម្ពុជា ​ខេត្ត​កោះកុង (ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង ជាប់​នឹង​បេនឡាន​ចាស់)។

រូបតំណាង

ដោយ​សារ​តែ​​មើល​ឃើញ​ពី​ភាព​លំបាក របស់​មាតាបិតា​និង​សិស្សានុសិស្ស​ដែល​មាន​ជីវភាព​ខ្វះ​ខាត លោក​ជំទាវ​ **មិថុនា​ ភូថង** រដ្ឋបាល​​ខេត្ត​​កោះ​កុង សហការ​ជា​មួយ​​​​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​​​កម្ពុជា​ខេត្ត បាន​បង្កើត​កម្មវិធី​មួយ​នេះ​ឡើង​។ ជា​ពិសេស​​ដំណឹង​មួយ​នេះ​ គឺ​ល្អ​សម្រាប់​សិស្ស​ស្រី ៗ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ពេញ​លេញ ក្នុង​អំឡុង​ពេល​ប្រឡង។

លោក​ជំទាវ មិថុនា ភូថង

ចង់​ដឹង​​​ពី​ព័ត៌មាន​លម្អិត​កាន់​តែ​​ច្បាស់ សូម​អាន​សេចក្តី​ជូន​ដំណឹង​ខាង​ក្រោម​​នេះ​។​​​​​

​​​​​​​​​

រូបភាព៖ ទំព័រហ្វេសបុក រដ្ឋបាលខេត្តកោះកុង

អត្ថបទ៖ ដេត ឈុនអ៉ី