ចង់សម្រកទម្ងន់តែមិនចង់ឱ្យខូចក្រពះមានតែញ៉ាំរបស់ ៨យ៉ាងនេះ
- 2018-08-07 04:12:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សម្រកទម្ងន់តែមិនចង់ឱ្យខូចក្រពះមានតែញ៉ាំរបស់ ៨យ៉ាងនេះ
វាជារឿងពិបាកដែលត្រូវសម្រកទម្ងន់ទាំងពោះកំពុងតែឃ្លាន។ ការសម្រកទម្ងន់ដោយអត់អាហារមិនមែនជាជម្រើសល្អទេ យ៉ាងហោចណាស់ក៏ត្រូវញ៉ាំឱ្យឆ្អែតដែរ។ មានអាហារខ្លះដែលអាចញ៉ាំជំនួសបាយបានដោយមិនបាច់បារម្ភរឿងឡើងគីឡូ។ តោះ!មកមើលអាហារទាំង៨ប្រភេទនោះទៅមើលថាតើអាចជួយដល់ការសម្រកទម្ងន់អ្នកបានដល់កម្រិតណា?
១. ស៊ុត
អ្នកប្រហែលជាមិនចម្លែកចិត្តទេ ព្រោះថាស៊ុតគឺសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ វីតាមីនដ៏សម្បូរបែប សារធាតុរ៉ែផ្សេងៗទៀត។ ស៊ុតជួយផ្តល់ថាមពលដល់អ្នក ហើយឆ្អែតបានយូរជាពិសេសវាជួយជំរុញបេតាប៉ូលីសធ្វើឱ្យស្រកទម្ងន់បានលឿនថែមទៀតផង។
២. ត្រីសាល់ម៉ុន (Salmon)
ត្រីសាល់ម៉ុន១០០ក្រាមមានកាល់ឡូរី១៨៥ ប្រូតេអ៊ីន២៦ក្រាមនិងសារធាតុខ្លាញ់៨ក្រាម។ នេះជាហេតុផលដែលត្រីសាល់ម៉ុនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកសម្រកទម្ងន់។ ជាមួយនឹងប្រូតេអ៊ីនដ៏ច្រើនលើសលប់អ្នកមិនបាច់ភ័យរឿងឃ្លានទៀតនោះទេ។
៣. សណ្តែកខ្មៅ ឬសណ្តែកផ្សេងៗទៀត
សណ្តែកខ្មៅ សណ្តែកសៀង សណ្តែកក្រហម និងប្រភេទសណ្តែកផ្សេងទៀតសុទ្ធសឹងតែសម្បូរទៅដោយប្រូតេអ៊ីន ហ្វៃបឺរ សារធាតុរ៉ែ ប៉ុន្តែមានកាល់ឡូរីតិចដែលអ្នកអាចញ៉ាំបានច្រើនមិនភ័យរឿងឡើងគីឡូ។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិផ្ទុកទៅដោយហ្វៃបឺរនិងសារធាតុរ៉ែ។ វាជួយឱ្យអ្នកឆ្អែតបានយូរ មានជាតិ Cholesterol តិច និងជួយការពារអ្នកពីជំងឺមហារីកបានថែមទៀតផង។ លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិក៏ជួយដល់ការរំលាយអាហារ គ្រប់គ្រងជាតិស្ករក្នុងសរសៃឈាម បន្ថយជាតិស្ករក្នុងសរសៃឈាម និងសម្រកទម្ងន់។
៥. អង្ករសម្រូប (Brown Rice)
ហ្វៃបឺរមានក្នុងអង្ករសម្រូបមានច្រើនជាងនៅក្នុងអង្ករធម្មតាដល់ទៅ២ដងហេតុនេះហើយវាអាចធ្វើឱ្យអ្នកឆ្អែតបានយូរជាងញ៉ាំអង្ករធម្មតា។ វាថែមទាំងសម្បូរវីតាមីន ជីវជាតិបំប៉ន និងជំនួយដល់ស្បែកនិងសក់បានយ៉ាងមានប្រសិទ្ធភាព។
៦. ដំឡូងផ្អែម
ដំឡូងប្រៀបដូចជាបាយដែរគ្រាន់តែដំឡូងមានហ្វៃបឺរច្រើនជាង។ វាជួយដុតបំផ្លាញជាតិខ្លាញ់ ល្អសម្រាប់ស្បែកនិងសក់ ហើយថែមទាំងឆ្អែតបានយូរទៀតផង។
៧. ពោត
ពោតមិនត្រឹមតែសម្បូរហ្វៃបឺរទេ ថែមទាំងសម្បូរទៅដោយ អូមេហ្គា៣និង៦ ដែលជួយប្រឆាំងនឹងភាពចាស់ និងជួយដល់ការសម្រកទម្ងន់។
៨. Broccoli
Broccoli ក៏ដូចជាដំឡូងដែរគឺអាចជួយទ្រទ្រង់រាងកាយបានជាប្រចាំជំនួសបាយ។ វាជួយដល់ការសម្រកទម្ងន់ដោយសារតែវាមានផ្ទុកប្រូតេអ៊ីន វីតាមីនC ម៉ាញ៉េស្យូម និងហ្វៃបឺរដែលសុទ្ធសឹងតែជាសារធាតុបំប៉នដ៏ល្អនិងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕
ចុចអាន៖