បុគ្គលិក​​ចាក់​ហ្គាស​ស្រី​ម្នាក់​ក្លាហាន​​ពន្លត់​​រ៉ឺម៉កម៉ូតូ​​កំពុង​ឆេះ ចំណែក​ប្រុសៗ​រត់​អស់ (វីដេអូ)

  • 2018-07-18 07:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​​ប្រទេស​ចិន បន្ទាប់​ពី​វីដេអូ​​​ដែល​ថត​ជាប់​នៅ​ស្ថានីយ​ចាក់​ហ្គាស​ក្នុង​​ខេត្ត​Jiangxi ភាគ​ខាង​កើត​ប្រទេស​ចិន​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

វីដេអូ​​ប្រវែង​៤៨​វិនាទី បង្ហាញ​ទិដ្ឋភាព​នៅ​ស្ថានីយ​ចាក់​ហា្គស​ខាង​លើ​ដែល​មាន​មនុស្ស​ចូល​ចាក់​២-៣ ម៉ូតូ រួម​នឹង​រ៉ឺម៉ក​កង់​បី​មួយ​ផង។ ពេល​ស្ត្រី​​បុគ្គលិក​​ម្នាក់​កំពុង​ចាក់​ឱ្យ​ម៉ូតូ​មួយ​គ្រឿង​ ស្រាប់​តែ​រឺម៉កម៉ូតូ​​ដែល​នៅ​ក្បែរ​នោះ​ឆេះ​ជា​អណ្ដាត​ភ្លើង​តែ​ម្ដង។

ស្រប​ពេល​នោះ​ដែរ គ្រប់​គ្នា​បាន​ឆោឡោ ហើយ​រត់​ចេញ​អស់ នៅ​សល់​តែ​ស្ត្រី​បុគ្គលិក​នោះ​បាន​ងាក​ទៅ​ចាប់​យក​បំពង់​ពន្លត់​អគ្គិភ័យ ហើយ​បាញ់​ម៉ូតូ​ដែល​ឆេះ​រលត់​ត្រឹម​តែ​១២​វិនាទី​ប៉ុណ្ណោះ​។ អ្នក​ដែល​បាន​ឃើញ​វីដេអូ​នេះ​បាន​បញ្ចេញ​ការ​សរសើរ​លើ​ការ​គ្រប់​គ្រង​អារម្មណ៍​ ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់​បែប​នេះ​របស់​ស្ត្រី​នោះ។ រឿង​រ៉ាវ​នេះ​បាន​កើត​ឡើង​តាំង​ពី​ដើម​សប្ដាហ៍​មុន ហើយ​វីដេអូ​​ដើម​គ្រាន់​តែ​បង្ហោះ​មិន​បាន​ប៉ុន្មាន​ផង មាន​អ្នក​ចូល​មើល​ដល់​ទៅ៣​លាន​ដង៕​​​​

ប្រភព៖ nextshark ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម