សម្រស់​បេក្ខនារី​បរកញ្ញា​ហុងកុង ២០១៨​​យ៉ាប់​ៗ​ពេក​ធ្វើ​ឲ្យ​គេ​សើច​យំ

  • 2018-07-12 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បេក្ខនារី​ជា​ច្រើន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថាជឿជាក់​លើ​រូប​សម្បត្តិ​របស់​ខ្លួន​ពេក​ពេល​ចូល​ចុះ​ឈ្មោះ​ចូល​ប្រលង​ក្នុង​កម្មវិធី​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា​កន្លង​ទៅ​នេះ វគ្គ​ជម្រុះ​នៃ​កម្មវិធី​ប្រលង​បវរកញ្ញា​ហុងកុង​ឆ្នាំ​២០១៨ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​បេក្ខនារី​ជា​ច្រើន​រូប។ យ៉ាងណាក្ដី ហាក់​ដូច​សម្រស់​របស់​បេក្ខនារី​ហាក់​មិន​មាន​ភាព​ស្មើ​គ្នា ខណៈ​មាន​អ្នក​ខ្លះ​មាន​សម្រស់​ស្ថិត​ក្រោម​អត្រា​មធ្យម​ទៅ​ទៀត។

បេក្ខនារី​ជាច្រើន មាន​មុខ​វៀច រាង​មិន​ស្អាត មាន​ភាព​ទ្រលុកទ្រលន់។ មាន​ស្រី​ស្អាត​មិន​តិច​ឡើយ ដែល​ត្រូវ​បាន​គេ​យក​កាត់​ត​ជា​តួអង្គ​តុក្កតា​ក្រោយ​រូប​ភាព​វគ្គ​ជម្រុះ​ត្រុវ​បាន​ចុះ​ផ្សាយ។ ទោះ​ជា​យ៉ាងណាក្ដី ក៏​គេ​នៅ​តែ​សង្កេត​ឃើញ​ថា មាន​បេក្ខនារី​មួយ​ចំនួន​មាន​សម្រស់​ស្អាត​មិន​ចាញ់​តារា​ភាពយន្ត​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រលង​បវរកញ្ញា​កុងកុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តែង​រង​ការ​រិះគន់​ត្បិត​គុណភាព​បេក្ខនារី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាន់​តែ​ធ្លាក់​ចុះ លែង​ដូច​មុន៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel