មក​ស្គាល់​​រូង​ភ្នំ​ស្អាតៗ​ នៅ​​​​ប្រទេស​កម្ពុជា​ ដែលសម្បូរភ្ញៀវជាតិ និងអន្តរជាតិ​ទៅ​លេង​

  • 2018-07-06 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​​កម្ពុជា សម្បូរ​​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ស្អាត​ៗ​​ ​ពោរ​ពេញ​​ដោយ​ធម្មជាតិ​​ស្រស់​បំព្រង។ ក្នុង​នោះ​ដែរ ​មាន​​រូង​​ភ្នំ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទាក់​ចិត្ត​​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​​លេង​​យ៉ាង​ច្រើន​កុះ​ករ ព្រោះ​​រូប​ភ្នំ​ទាំង​នោះ មាន​អាកាស​ធាតុ​​ត្រជាក់​​ល្ហឹម​ ហើយ​ខ្លះ​ទៀត​ក៏​​មាន​រឿង​រ៉ាវ​ទាក់​ទង​​ទៅ​នឹង​​​​ប្រវត្តិសាស្ត្រ​ផង​ដែរ​។

១. រូងភ្នំ​សំពៅ ខេត្តបាត់​ដំបង

​រូប​ភ្នំ​នេះ​ដែរ ​មាន​ប្រវត្តិ​គួរ​ឲ្យ​ព្រឺ​សម្បុរ ព្រោះ​កាល​ពី​សម័យ​ ពុល ពត វា​​ជា​កន្លែងមួយ​ដែល​គេ​​ធ្លាប់​បាន​​​​កាប់សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ទី​នេះ។ យ៉ាង​ណា​សព្វថ្ងៃ រូប​ភ្នំ​សំពៅ បាន​ក្លាយ​ជា​កន្លែង​​​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍។​ ពេល​ឡើង​ដល់​លើ​កំពូល​ភ្នំ អ្នក​នឹង​បាន​ឃើញ ទេសភាព​ស្រស់​ត្រកាល មាន​វត្ត​ មាន​រូប​ចម្លាក់​និង​កូន​ស្វា​ជា​ច្រើន​ ហើយ​​​អាច​មើល​ឃើញ​ផ្ទះ​អ្នក​ដែល​នៅ​ខាង​​ក្រោម។​​

​២. រូងភ្នំ​ប្រចៀវ ខេត្តបាត់​ដំបង

នៅ​កន្លែង​នេះ ជា​ពិសេស​ភ្ញៀវ​អន្តរជាតិ​ជា​​ច្រើន​ហូរ​​ហែរ ​ហើយ​បាន​ធ្វើ​ការ​អង្គុយ​ចាំ មើល​ប្រចៀវ​​ចេញ​ពី​រូង​ភ្នំ​​ទាំង​ហ្វូង​ៗ ហើរ​លើ​វេហា​ដូច​ជា​​ខ្សែ​បន្ទាត់ និង​ផ្តិត​យក​រូប​ថត​​ដែល​កម្រ​មាន​​។ ជាទូទៅ ត្រូវ​ចំណាយ​ពេល​២០នាទី​ទម្រាំ​ប្រចៀវ​ចេញ​អស់​ពី​រូង​ភ្នំ ហើយ​វា​មិន​​មាន​បង្ក​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ព្រោះ​វា​ខ្វាយ​ខ្វល់​តែ​ពី​ការ​ចេញ​រក​ចំណី​តែ​ប៉ុណ្ណោះ។

៣. រូង​ភ្នំ​កំពង់​ត្រាច ខេត្ត​កែប

អ្នក​ត្រូវ​ធ្វើ​ដំណើរ​៣៨​គីឡូម៉ែត្រ​ ពី​ទីរួម​ខេត្ត​កំពត​ដើម្បី​មក​ដល់​រូង​ភ្នំ​កំពុង​ត្រាច។ នៅ​រូង​ភ្នំ​​នេះ​ដែរ មាន​ថ្មដុះ​​ធម្មជាតិ​​យ៉ាង​ស្រស់​ស្អាត មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​មាន​ទឹក​ដ៏​​​ត្រជាក់​ថ្លា​​ឈ្វេង​នៅ​ក្នុង​​ល្អាង​ភ្នំ ដែល​អាច​ឲ្យ​អ្នក​ហែល​លេង​​បាន។

៤. រូង​ភ្នំ​ឈ្ងោក ខេត្ត​​កំពត ​ រូង​ភ្នំ​នេះ​មានរយៈ​​ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទ​រួម​ខេត្ត​កំពត ហើយ​បើ​អ្នក​ណា​ចូល​ចិត្ត​ជិះ​កង់​មើល​ទេសភាព​បែប​ស្រុក​ស្រែ កន្លែងមួយ​នេះ​​គឺ​ស័ក្ដិសម​បំផុត។​​​

​ចុចអាន​បន្ត៖

​​​

​​​​​​

ប្រភព៖ TripAdvisor | Worldatlas ប្រែ​សម្រួល៖ ដេត ឈុនអ៉ី