អ្នក​ជិត​រៀបការ មក​ដឹង​ពី​តម្លៃ​តុ​​ និង​ម្ហូប​អាហារ​នៅ​សណ្ឋាគារ​​​លំដាប់​ផ្កាយ​ ៥

  • 2018-07-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​នេះ កញ្ញា​​​នឹង​ណែ​នាំ​​ប្រិយមិត្ត​ទាំង​អស់​​គ្នា ពី​សណ្ឋាគារ​​​៣​ដែល​ល្បី​​នៅ​កម្ពុជា ​សម្រាប់​គូ​ស្នេហ៍​ដែល​មាន​បំណង​ចង់​រៀប​អាពាហ៍​ពិពាហ៍​ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ៥។ បើ​ចង់​ដឹង​ពី​តម្លៃ និង​លក្ខណៈ​ពិសេស​ខុសៗ​គ្នា​យ៉ាង​​ណា នៃ​សណ្ឋាគារ​ទាំង​៣​នោះ តោះ​ទៅ​តាម​ដាន​ទាំង​អស់​គ្នា។​

១. សណ្ឋាគារ​សុខា​

តម្លៃក្នុង​មួយ​តុ៖

មាន​តម្លៃ​ចាប់ ២៩៨ ដល់​៩០០​ដុល្លារ​ ឬ​លើស​ពី​នេះ ​អាស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ចង់បាន។

លក្ខណៈ​ពិសេស៖

តម្លៃ​នេះ​គឺ​មាន​ការ​បន្ថែម​ជូន​នូវ​​ការ​តុប​តែង​​លម្អ​ តុ កៅអី ដោយ​ឥត​គិត​ថ្លៃ និង​មាន​ម្ហូប​​​​ដែល​មាន​រសជាតិ​​ឆ្ងាញ់​ប្លែក ដែល​​​មាន​អនាម័យ​ខ្ពស់ ស្រប​ទៅ​តាម​ស្តង់​ដារ​ផ្កាយ​ប្រាំ និង​មាន​កន្លែង​ចត​ឡាន​ បាន​រហូត​ដល់​រាប់​ពាន់​គ្រឿង​ឯណោះ។

២. សណ្ឋាគារ​ សូហ្វីតែល

តម្លៃក្នុង​មួយ​តុ៖

មាន​តម្លៃ​ចាប់​ពី ៣៥០ដុល្លារ​ឡើង​ទៅ អាស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ចង់​បាន។

លក្ខណៈ​ពិសេស៖

តម្លៃ​នេះ​គឺ​មាន​ការ​បន្ថែម​ជូន​នូវ​​ការ​តុប​តែង​​លម្អ​ តុ កៅអី នំ​ខេក និង​បន្ទប់​ក្រេប​ទឹក​ឃ្មុំ​មួយ​យប់​ សម្រាប់​គូ​ស្វាមី​​ភរិយា​ថ្មី។ ចំណែក​ឯ​​ម្ហូប​វិញ មាន​ស្តង់​ដារ ទទួល​ស្គាល់​ដោយ HACCP សម្រាប់​ធានា​ជូន​លើ​សុវត្ថិភាព​​ចំណី​អាហារ និង​មាន​ម្ហូបតាម​ស្តង់ដារ​ HALAL សម្រាប់​ជនជាតិ​អ៊ីស្លាម​ផង​ដែរ។

៣. សណ្ឋាគារ HIMAWARI

តម្លៃក្នុង​មួយ​តុ៖

មាន​តម្លៃ​ចាប់​ពី ៣៥០ដុល្លារ​ឡើង​ទៅ អាស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ចង់​បាន។

លក្ខណៈ​ពិសេស៖

តម្លៃ​នេះ​គឺ​មាន​ការ​បន្ថែម​ជូន​នូវ​​ការ​តុប​តែង​​លម្អ​ តុ កៅអី និង​អនុញ្ញាត​​​​ក្នុង​ការ​​នាំ​សេវា​ខាង​ក្រៅ មក​​តុប​តែង​បន្ថែម។ ចំពោះ​មុខ​ម្ហូប​វិញ អ្នក​អាច​ធ្វើការ​កុម្ម៉ង់​បែប​ចិន ឬ​​អ៊ឺរ៉ុប​តាម​ចំណង់ចំណូល​ចិត្ត ​និង​ថែម​ទាំង​​ផ្តល់​ឲ្យ​ភ្ញៀវ​​​ ក្នុង​ការ​ភ្លក់​ម្ហូប​​ ដើម្បី​​ដឹង​ពី​រសជាតិ មុន​សម្រេច​​ចិត្ត​ជ្រើសរើស។ ចំណែក​ឯ​ ការ​ប្រារព្ធ​ពិធី​មាន​ពីរ​ជម្រើស នៅ​ក្នុង​សណ្ឋាគារ ឬ​នៅ​បរិវេណ​ខាង​ក្រៅ​ដែល​មាន​សួន​ច្បារ​ដ៏​ស្រស់​ស្អាត។​​​​​​​

ចុចអានបន្ត៖

​​​​

អត្ថបទ៖ ដេត ឈុនអ៉ី