វិធី ៧យ៉ាងដែលអ្នកឈឺក្រពះទាំងឡាយគួរដឹង
- 2018-06-05 05:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៧យ៉ាងដែលអ្នកឈឺក្រពះទាំងឡាយគួរដឹង
តើអ្នកតែងមានបញ្ហាក្រពះជាប្រចាំដែរទេ? មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកឈឺក្រពះមិនឈប់ដូចជា ដំណើរការជាតិអាស៊ីតមិនល្អ ស្រ្តេស។ល។ បញ្ហាទាំងនេះវាអាចបាត់ទៅដោយខ្លួនឯង ប៉ុន្តែអ្នកគួរតែដឹងពីវិធីទាំងនេះដើម្បីបញ្ឈប់វាជាជាងទ្រាំឈឺរយៈពេលយូរ៖
១. ហាត់Yoga
ការហាត់ Yoga ជួយសម្រួលដល់ការរំលាយអាហារ និងចលនារបស់អាហារនៅក្នុងពោះរៀនតូច។ លើសពីនេះទៅទៀត វាក៏បំបាត់ការស្រ្តេសរបស់អ្នក ព្រោះនៅពេលអ្នកស្រ្តេសជាតិអាស៊ីតរបស់អ្នកក៏បញ្ចេញមិនបានល្អដែរ ដែលបណ្តាលឱ្យឈឺក្រពះ។
២. ខ្ញី
ខ្ញីពិតជាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពក្រពះ។ វាជួយបំបាត់ការឈឺបានដូចជា អាស្ពីរីនដែរ។ វាជួយឱ្យដំណើរការឈាមបានល្អដែលជំនួយដល់ការរំលាយអាហារ។ វាក៏ជួយការពារជាតិហ្គាស និងជួយបន្ធូរពោះរៀនតូចធ្វើឱ្យអាហារជ្រាបបានល្អក្នុងសារពាង្គកាយ។
៣. ជីអង្គាម
ជីអង្គាមជួយការពារការឈឺក្រពះបានយ៉ាងមានប្រសិទ្ធភាព។ ជាតិម៉ង់តុលគឺប្រឆាំងនឹងការកន្ត្រាក់សាច់ដុំ ដែលជួយពោះអ្នកឱ្យស្ងប់ស្ងាត់មិនឈឺ។ វាជួយរំលាយសារធាតុគ្រប់ប្រភេទនៅក្នុងប្រព័ន្ធរំលាយអាហារ។
៤. បាយ
បាយក៏ដូចជាដំឡូង និងអាហារដែលមានជាតិម្សៅផ្សេងទៀតដែរគឺជួយប៉ះប៉ូវក្រពះ សម្រួលការរំលាយអាហារ។ អាហារប្រភេទនេះមិននៅក្នុងក្រពះយូរទេ ពោលគឺជួយជំរុញដល់តំណបរំញោចនៃ ជាតិអាស៊ីត។
៥. កម្តៅ
ដាក់ខ្នើយទឹកក្តៅនៅត្រង់ពោះជួយបំបាត់ការឈឺចាប សាច់ដុំមិនកន្ទ្រាក់ខ្លាំង រមួលនៅក្នុងក្រពះនិងសំពោធខ្លាំងពេក។
៦. សូដា
សូដ្យូមប៊ីកាបូន នៅក្នុងសូដាមានប្រសិទ្ធភាព២ដល់ការរំលាយអាហារ។ វាជួយបន្សាបជាតិអាស៊ីតដែលបណ្តាលឱ្យឈឺចុកចាប់។ មួយវិញទៀត កាបូនឌីអុកស៊ីតនឹងធ្វើឱ្យអ្នកភើ ហើយជួយបន្ធូរសំពាធ និងការឈឺចាប់នៅក្នុងក្រពះ។
៧. នំបុ័ងខ្លោច
ការញាំនំបុ័ងដែលខ្លោចអាចជួយគ្រប់គ្រងដំណើរការចង់ក្អួតរបស់អ្នក។ ជាតិកាបូនដែលមាននៅក្នុងនោះជួយបំផ្លាញជាតិពុល និងដើរតួជារនាំងការពារបាក់តេរីដែលឆ្លងកាត់វា៕
ចុចអាន៖
ចង់ឱ្យខ្លួនឯងនិងកូនក្នុងផ្ទៃកើតមកស្អាត អ្នកមានផ្ទៃពោះកុំរំលងអាហារទាំងនេះ
វិធីកម្ចាត់កំណកកំបោរជាប់ធ្មេញដែលមានប្រសិទ្ធភាពមិនគួរឱ្យជឿ