កាដូស្អាតៗទុកជូនភ្ញៀវនៅថ្ងៃរៀបការ អ្នកនៅ Single ក៏អាចចូលមើលបានដែរ
- 2018-06-05 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូស្អាតៗទុកជូនភ្ញៀវនៅថ្ងៃរៀបការ អ្នកនៅ Single ក៏អាចចូលមើលបានដែរ
នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ ម្ចាស់ដើមការតែងមានរៀបចំកាដូ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗ ទុកសម្រាប់ជូនភ្ញៀវកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធី។ មិនថាជាកាដូអ្វី តិចក្តី ធំក្តី ទម្លាប់នេះមានតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែសម័យឥឡូវ ខុសពីសម័យមុន ព្រោះពោរពេញទៅដោយសម្ភារៈសម្បូរបែប។ អ្នកខ្លះមានជីវភាពធូរធារខ្លាំងគេនិយម ជូនរបស់ថ្លៃៗល្បីៗ ទៅឲ្យភ្ញៀវដែលបានមកចូលរួម ប៉ុន្តែបើអ្នកគិតថាមិនចង់ខ្ជះខ្ជាយលុយកាក់ច្រើន កញ្ញា នឹងនាំអ្នកទាំងអស់ទៅមើលកាដូស្អាតៗ និងមានតម្លៃចាប់ពី ២០០០ ដល់ ១៨០០០ រៀលតែប៉ុណ្ណោះ។
១. ថង់កាដូមានក្រម៉ានៅខាងក្នុង
២. ថង់កាដូមានកន្សែងសាច់សារូនៅខាងក្នុង
៣. ក្រម៉ាដាក់ថង់ប្លាស្ទិកបិទបូពីលើ
៤. ប្រអប់កន្តំមានក្រម៉ានៅខាងក្នុង
៥. កន្សែងចងបូ
៦. បន្តោង
៧. ម៉ែត្រ
៨. ទឹកអប់
៩. កន្រ្តក
១០. កន្ត្រកមានគម្រប
១១. ប្រអប់កន្ត្រៃកាត់ក្រចក
១២. ក្រឡាស់អាវ
១៣. ប្រដាប់សៀតសៀវភៅ
១៤. ប្រអប់ប៊ិច
បើអ្នកចង់ទិញរបស់ទាំងនេះ អាចរកបាននៅហេមន្ត ដែលមានទីតាំង ផ្ទះលេខ 16B ផ្លូវ338 សង្កាត់ទួលស្វាយព្រៃ1 ខ័ណ្ឌចំការមន ជិតសាលាចិនទួនហ្វា អូឡាំពិក ឬទំនាក់ទំនងតាមទូរសព្ទលេខ 015 922 322 ។
ចុចអានបន្ត៖