មកដឹងពីអត្ថន័យស្នាមសាក់ពេញនិយមទាំង៦
- 2018-05-07 06:42:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថន័យស្នាមសាក់ពេញនិយមទាំង៦
នៅសម័យនេះ សិល្បៈនៃការសាក់ដងខ្លួនគឺកំពុងពេញនិយមបំផុតនៅទូទាំងពិភពលោក។ អ្នកខ្លះចូលចិត្តសាក់រូបទៅតាមចំណង់ចំណូលចិត្ត ប៉ុន្តែមិនសូវគិតរឿងអត្ថន័យប៉ុន្មានទេ។ហេតុនេះហើយ កញ្ញា សូមនាំមកជូនអ្នកដែលចូលចិត្តសាក់នូវអត្ថន័យនៃស្នាមសាក់ដ៏ពេញនិយមទាំងនេះ៖
១ អក្សរចិន
ចំពោះអ្នកដែលនិយមសាក់អក្សរចិន ច្រើនតែមានអត្ថន័យទាក់ទងនឹងទឹក ដី ភ្លើង ខ្យល់ ឬក៏ជីវិតព្រោះពាក្យទាំងនេះជាភាសាចិនមានអត្ថន័យល្អហើយថែមទាំងមើលទៅស្អាតទៀត។
២.មេអំបៅ
ការសាក់រូបមេអំបៅច្រើននិយមពីសំណាក់នារីៗ។ មេអំបៅគឺសំដៅលើការផ្លាស់ប្តូរ ឬខុសប្លែកពីពេលមួយទៅពេលមួយ។ មានន័យថាដង្កូវដែលគ្រប់គ្នាស្អប់ខ្ពើមប្រែក្លាយទៅជាមេអំបៅដ៏ស្រស់ស្អាត។
៣. ភ្នែក
ការសាក់រូបភ្នែកគឺជានិមិត្តរូបរបស់ជនជាតិអេហ្សីបសម័យបុរាណជាមួយនឹងអត្ថន័យការពារ ភាពអង់អាច និងសុខភាពល្អ។
៤. រូបត្រី
នៅក្នុងប្រពៃណីជប៉ុន ត្រីKOIគឺប្រៀបដូចជានាគដែរ។ វាមានន័យទៅតាមពណ៌នៃត្រីនោះ ដូចជាត្រីពណ៌ខ្មៅសំដៅលើការជំនះរាល់ឧបសគ្គ ពណ៌ក្រហមតំណាងឱ្យសេចក្តីស្រលាញ់ និងពណ៌មាសឬលឿងតំណាងឱ្យមានទ្រព្យហូរចូល និងសំណាងល្អ។
៥. ផ្កា
អ្នកប្រហែលជាឃើញគេនិយមសាក់រូបផ្កាអ័រគីដេ សាគូរ៉ា ជាពិសេសផ្កាកុលាប។ អ្នកដែលសាក់រូបផ្កាច្រើនតែចូលចិត្តភាពស្រស់ស្អាត និងធម្មជាតិ។ ជាធម្មតាផ្កាគឺតំណាងឱ្យវដ្តជីវិតមានកើតចាស់ ឈឺ ស្លាប់។ រីឯផ្កាកុលាបគឺសំដៅលើភាពអំណត់អត់ធ្មត់។
៦. សញ្ញាភ្លេង
ការសាក់ដែលពេញនិយមបំផុតគឺសញ្ញាភ្លេងនេះហើយ។ ការសាក់សញ្ញាភ្លេងតូចៗមើលទៅស្អាត ប៉ុន្តែមិនសូវមានន័យជ្រាលជ្រៅប៉ុន្មានទេ អត្ថន័យរបស់វាអាស្រ័យទៅលើអ្នកសាក់ ៕