មុនពេលទៅសាក់ចិញ្ចើម ត្រូវស៊ើបកន្លែងឲ្យច្បាស់ ប្រយ័ត្នទទួលលទ្ធផលដូចនេះ
- 2018-04-09 02:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនពេលទៅសាក់ចិញ្ចើម ត្រូវស៊ើបកន្លែងឲ្យច្បាស់ ប្រយ័ត្នទទួលលទ្ធផលដូចនេះ
ដោយសារតែចង់បានតម្លៃថោក គួបផ្សំនឹងការមិនបានស៊ើបសួរច្បាស់លាស់ផងនោះ បានធ្វើឲ្យស្ត្រីទាំងនេះក្លាយជាជនរងគ្រោះនៃការសាក់ចិញ្ចើមខុស។
សម័យទំនើប ដើម្បីកាត់បន្ថយការចំណាយពេលគូរចិញ្ចើមរាល់ព្រឹកនោះ មនុស្សជាច្រើនបានពឹងផ្អែកដល់ការសាក់ចិញ្ចើមដើម្បីសម្រួលដល់ជីវិតដ៏មមាញឹករបស់ខ្លួន។ យ៉ាងណាក្ដី មិនមែនអ្នកណាក៏សំណាងទទួលបានការសាក់ស្អាតគ្រប់គ្នានោះទេ ពោលគឺមានករណីខ្លះ មិនត្រឹមតែមិនស្អាតនោះទេ ថែមទាំងអាក្រក់លើសដើមក៏មាន។
ជាក់ស្ដែង ដូចករណីមួយចំនួនខាងក្រោមជាងសាក់បានសាក់ឲ្យពួកគេរូបរាងចិញ្ចើមអាក្រក់ៗដូចជា ចិញ្ចើមសាក់នៅលើចិញ្ចើមពិត ឬចិញ្ចើមរាងសត្វឈ្លើងជាដើម។ តាមនោះដែរ ជនរងគ្រោះទាំងនេះបានផ្ដាំផ្ញើថា បើជ្រុលចង់ស្អាតហើយ គួរហ៊ានចំណាយចូលហាងដែលគុណភាពបន្តិច ត្បិតការសាក់នេះ បើខុសហើយត្រូវចំណាយយ៉ាងតិច៤ទៅ៥ឆ្នាំទម្រាំតែរលុបទៅវិញ។ ដូចនេះកុំចូលកន្លែងដែលគ្មានជំនាញច្បាស់លាស់អី៕