បើ Suzy ស្អាត​យ៉ាង​នេះ Lee Dong Wook មិន​ងប់​ស្រលាញ់​ទើប​ចម្លែក

  • 2018-04-07 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​លើ​គ្រប​ទស្សនាវដ្ដី​ថ្មី សម្រស់​របស់​តារា​សម្ដែង និង​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Suzy បាន​ធ្វើ​ឲ្យ​គេ​មិន​ស្ញប់ស្ញែង​មិន​បាន។

កាល​ពី​ថ្ងៃ​ទី​៤​ខែ​មេសា​មុន​នេះ បណ្ដាញ​ព័ត៌មាន​កូរ៉េ​ទើប​តែ​ចុះផ្សាយ​កម្រង​រូបភាព​របស់​តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Suzy នៅ​លើ​គ្រប​ទស្សនាវដ្ដី Marie Claire លេខ​ប្រចាំ​ខែ​មេសា។ មុន​នោះ​ដែរ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ធ្លាប់​ត្រូវ​គេ​ថា​បាក់​សម្រស់​ព្រោះ​កាត់​សក់​ខ្លី​ដើម្បី​ថត​រឿង។

យ៉ាងណាមិញ នៅ​ក្នុង​រូប​ទាំង​នេះ នៅ​ពេល​ដែល​សក់​វែង​វិញ​ហើយ សម្រស់​របស់​តួ​រឿង "While You Were Sleeping” ពិត​ជា​ធ្វើ​ឲ្យ​គេ​អត់​នឹង​មិន​សរសើរ​មិន​បាន។ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ជាមួយ​នឹង​សម្រស់​បែប​នេះ មិត្ត​ប្រុស​នាង តារា​សម្ដែង Lee Dong Wook ពិត​ជា​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម