សក់មានពងចៃ ឬមេចៃ លែងបារម្ភហើយប្រេងអូលីវអាចជួយបាន!

  • 2018-02-23 08:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​សិន​ជា​សក់​អ្នក​នៅ​តែ​បន្ត​មាន​ចៃ​ដោយ​រក​វិធី​ដោះ​ស្រាយ​មិន​បាន ​កុំ​បារម្ភ​អី​ងាក​មក​សាក​ល្បង​ជាមួយ​ប្រេង​អូលីវវិញ។ ខាង​ក្រោម​នេះ ​ជា​ជំហាន​ដែល​ត្រូវ​ធ្វើ​៖

១. ចាក់​ប្រេង​អូលីវលើ​ដៃ​ហើយ​យក​មក​ឈ្លី​ពេញ​ស្បែក​ក្បាល។

២. ក្របួច​សក់​ចូល​គ្នា​ ហើយ​ពាក់​ថង់​រុំ​សក់​ពី ​៣ ​ទៅ ​៨ ម៉ោង។ បើ​សិន​ជា​សក់​មាន​ចៃ​ច្រើន ​អ្នក​ប្រហែល​ជា​ត្រូវ​ពាក់​ថង់​រុំ​សក់​នោះ​យូរ​ជាង​នេះ​ដែរ។

៣. វាយ​សាប៊ូ​ឲ្យ​ចេញ​ពពុះ​មួយ​ចាន​ដែក ​ដើម្បី​ឲ្យ​ចៃ​ដែល​អ្នក​សិត​ជ្រុះ​ទៅ​ក្នុង​ពពុះ​នោះ។

៤. ក្រោយ​៣ ​ទៅ​ ៨​ម៉ោង ​ស្រាយ​សក់​របស់​អ្នក​ចេញ​ហើយ​ចែក​វា​ជា​បួន​ផ្នែក ​រួច​យក​ស្និត​សិត​ពី​គល់​សក់​ឲ្យ​ចៃ​ជ្រុះ​ចូល​ក្នុង​ចាន​ពពុះ​សាប៊ូ។

៥. បន្ទាប់​ពី​សិត​រួច​អ្នក​អាច​ទៅ​កក់​សក់​ចេញ​តាម​ធម្មតា ​ដើម្បី​លាង​ជម្រះ​ប្រេង​អូលីវបាន។

៦. ក្រោយ​ពី​កក់​រួច​អ្នក​គួរ​សម្ងួត​សក់​​ដោយ​ប្រើ​ម៉ាស៊ីន​ផ្លុំ ​ព្រោះ​កម្តៅ​នឹង​ធ្វើ​ឲ្យ​ចៃ​ដែល​នៅ​សេស​សល់​ងាប់​អស់។

៧. អនុវត្ត​តាម​ចំនុច​ខាង​លើ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ២​ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ឃើញ​ពី​លទ្ធផល៕

ចុចអាន៖ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​គ្រប់​គ្នា​ធ្វើ​បណ្ដាល​ឲ្យ​សក់​​ខូច​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា