តោះ​មក​មើល​តម្លៃ​ផ្កា​​បោះ​ដុំ​សម្រាប់​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​

  • 2018-02-12 08:50:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្កា​និង​គ្រឿង​សម្រាប់​វេច​ខ្ចប់​យក​មក​ខ្ចប់​ខ្លួន​ឯង​ឬ​យក​ទៅ​លក់​សម្រាប់​ថ្ងៃ​ទី ​១៤ ​កុម្ភៈ​អាច​ មើល​តម្លៃ​ដុំ​ដែល​មាន​លើ​ទី​ផ្សារ​បាន​ណា​ ដោយ​កញ្ញា​បាន​ទៅ​សាក​សួរ​ផ្ទាល់​នៅ​កន្លែង​បោះ​ដុំ​នៅ​ផ្កា​និង​គ្រឿង​សម្រាប់​វេច​ខ្ចប់​ដែល​កំពុង​ពេញ​និយម​សម្រាប់​ការ​ខ្ចប់​ជា​បាច់​ដែល​មាន​ដូច​ជា៖

  • ផ្កា​កាសបេរ​ មួយ​បាច់​មាន​តម្លៃ​ចាប់​ពី ​២៨០០០​រៀល​ ទៅ​ ៣៥០០០​រៀល
  • ផ្កា​កុលាប​ ១០០ទង ​មាន​តម្លៃ​ចាប់​ពី ​១៥០០០០​រៀល ​ទៅ ​២០០០០០​រៀល
  • ផ្កា​សាឡេម​ ១ ដុំ ​មាន​តម្លៃ​ចាប់​ពី ​៦០០០រៀល​ ទៅ ​១២០០០​រៀល
  • ផ្កា​ស្មៅ ១​ ដុំ ​មាន​តម្លៃ​ចាប់​ពី ៦០០០​រៀល ​ទៅ​១៥០០០​រៀល

  • ក្រ​ដាស់​ខ្ចប់​ បែប​ប្លាស្ទិក ​មាន​តម្លៃ​ចាប់​ពី ​៥០០០រៀល ​ទៅ ​១០០០០​រៀល

  • ក្រ​ដាស់​ខ្ចប់​ មួយ​សន្លឹក​មាន​តម្លៃ​ចាប់​ពី ​២០០០​រៀល ​ទៅ ​៥០០០​រៀល

  • ខ្សែបូ ​មួយ​ដុំ ​​មាន​តម្លៃ​ចាប់​ពី ២៥០០រៀល​ ទៅ​ ៦០០០រៀល​

  • ក្រ​ដាស់​ខ្ចប់​ម៉ូដ​ផ្សេង​ៗ ​១ដុំ ​មាន​តម្លៃ​ចាប់​ពី ១២០០០រៀល​ ទៅ ​៤០០០រៀល

តម្លៃ​ទាំង​នេះ​គឺ​គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ នេះ​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​ទី​១៣ និង​១៤ តម្លៃ​អាច​នឹង​ប្រែប្រួល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ហាង​លក់​ផ្កា​ស្រស់ ណារី (ម៉ុន រិទ្ធី) ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ៧៤ ផ្លូវ ១៦៤ (ទំនាក់ទំនង​លេខ​ទូរសព្ទ ០១២ ៦៤៣ ៨៤៨/០១៦ ៤៤៤ ១១៣ ៕

អត្ថបទ៖ សុវណ្ណលីនដា