៥ វិធី​ហាមឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ចំណាយ​ច្រើន ហួស​សមត្ថភាព​រក​បាន

  • 2018-02-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​ចាយ​វាយច្រើន​ហួស​ចំណូល ឬ​ចាយ​អស់​ប្រាក់​ក្នុង​មួយ​ខែ​ដែល​រក​បាន កញ្ញា មាន​វិធី​ទប់ស្កាត់​ចិត្ត​ខ្លួន​ឯង​មិន​ឲ្យ​ទិញ​ឥវ៉ាន់​ច្រើន​ឡើយ។ ៥ វិធី​ខាងក្រោម​អាច​ហាមឃាត់​ខ្លួន​ឯង​មិន​ឲ្យ​ចំណាយ​ច្រើន ហួស​សមត្ថភាព​រក​បាន៖

១.ធ្វើឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​រីករាយ

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​រីករាយ​ច្រើន នោះ​ការ​ចំណាយ​លើ​របស់​មិន​បាន​ការ មិន​សូវ​ជា​កើត​មាន​ឡើង​ទេ។ មួយ​វិញ​ទៀត​កុំ​ប្រឹង​ស្វែងរក​ហាង​លក់​ឥវ៉ាន់​តាម​អនឡាញ​ច្រើន​ឲ្យ​សោះ ព្រោះ​បើ​អ្នក​រវល់​មិន​បាន​ទៅ​ផ្សារ​ទំនើប ក៏​អ្នក​អាច​ឆ្លៀត​ទិញ​ទាម​បណ្ដាញ​សង្គម​នោះ​ដែរ។

២.កុំ​ទិញ​អ្វី​មួយ​ជា​ការ​លើក​ទឹកចិត្ត

មនុស្ស​មួយ​ចំនួន​តែង​គិត​ថា ពេល​ខ្លួន​ធ្វើ​អ្វី​មួយ​បាន​សម្រេច គឺ​ដឹង​តែ​មាន​វត្ថុ​អនុស្សាវរីយ៍ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង។ តែ​ពេល​អ្នក​ទិញ​របស់​អបអរ​ដល់​ខ្លួន​ឯង មិនមែន​តែ​មួយ​ទេ អាច​មាន​រហូត​ដល់ ៣-៤ ដែល​នេះ​ជា​ការ​ចំណាយ​ច្រើន​មិន​បាន ហើយ​គ្មាន​អ្វី​ចម្រើន​ត្រឡប់​មក​វិញ។

៣.ពិចារណា​ការជួល

យោង​តាម​អ្នក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ Adele Martin បាន​ឲ្យ​ដឹង​ថា​ការ​ជួល​សម្លៀកបំពាក់ ឬ​កាបូប​សម្រាប់​ឱកាស​ពិសេស​មួយ​ពិត​ជា​អាច​ជួយ​សន្សំ​ប្រាក់​អ្នក​បាន​ច្រើន។ តែ​បើ​អ្នក​ទិញ​រ៉ូប​សម្រាប់​ពិធី​មួយ​វិញ គឺ​ចំណាយ​អស់​ច្រើន ហើយ​មិន​អាច​ស្លៀក​បាន​គ្រប់​ពេល​ទៀត។

៤.យក​សម្លៀកបំពាក់​ទៅ​សក់​បន្ត

ក្រោយ​ពេល​អ្នក​ស្លៀក​សម្លៀកបំពាក់​បាន​មួយ​រយៈ ហើយ​ហួស​ម៉ូដ គួរតែ​យក​វា​ទៅ​លក់​ក្នុង​តម្លៃ​ថោក​ៗ ដើម្បី​យក​ប្រាក់​ដែល​លក់​បាន​នោះ មក​ជួយ​សន្សំ​ទុក​បន្ត​ទៀត។

៥.រំលឹក​ខ្លួន​អ្នក​ពី​អ្វី​ដែល​មាន​ហើយ

ពេល​ដើរ​កាត់ ឬ​ជួប​របស់ និង​សម្លៀកបំពាក់​មួយ​ចំនួន អ្នក​គួរតែ​ប្រាប់​ខ្លួន​ឯង​ថា «របស់​ទាំង​នោះ​មាន​អស់​ហើយ ហើយ​អ្នក​លក់​យក​របស់​ចាស់​ៗ​មក​លក់​ឡើង​វិញ គ្រាន់តែ​កែច្នៃ​បន្តិច​បន្តួច​ប៉ុណ្ណោះ»៕

ចុចអាន៖អ្នក​នឹង​ភ្ញាក់ផ្អើល​រឿង ៥ យ៉ាង​នេះ បន្ទាប់​ពី​ឈប់​រិះ​ថាំ​សន្សំ​លុយ​ទុក

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី