លែងខ្លាចផាត់មុខសជាងកហើយ ឲ្យតែចេះរើសម្សៅតាមវិធីទាំងនេះ
- 2018-02-08 06:29:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងខ្លាចផាត់មុខសជាងកហើយ ឲ្យតែចេះរើសម្សៅតាមវិធីទាំងនេះ
មិត្តនារីតែងមានបញ្ហាក្នុងការរើសម្សៅទ្រនាប់ ដែលជួនកាលវាជាហេតុធ្វើឲអ្នកមានមុខសជាងករាល់ពេលផាត់មុខម្តងៗ។ ដើម្បីកុំឲរឿងដ៏អាម៉ាស់នេះកើតឡើងតទៅទៀត អ្នកត្រូវដឹងពីតិចនិកមួយចំនួនខាងក្រោម៖
១. ជៀសវាងការសាកលើដៃ៖ ដោយសារម្សៅទ្រនាប់យើងយកមកប្រើសម្រាប់លាបមុខ ដូចនេះគួរសាកវាលើមុខផ្ទាល់តែម្តងទើបដឹងថាពណ៌ម្សៅស៊ីជាមួយសម្បុរយើងប៉ុនណា។ ម្យ៉ាងបើទោះជាសាកលើដៃឃើញថាចូលល្អមែន តែក៏មិនប្រាកដថាវាអាចចូលសាច់មុខសព្វល្អដែរព្រោះស្បែកមុខនិងស្បែកដៃមនុស្សមានពណ៌ខុសគ្នា។
២. មើល Undertone៖ អ្នកត្រូវមើលទៅលើពណ៌សរសៃកដៃ។
សរសៃពណ៌បៃតងចាស់៖ សម្បុរសណ្តែកបាយ។
សរសៃពណ៌ខៀវបែកស្វាយ៖ សម្បុររាងផ្កាឈូក។
សរសៃពណ៌ខៀវបែកបៃតង៖ សម្បុរពណ៌សាច់។
៣. របៀបរើសពណ៌ម្សៅឲត្រូវនឹងសម្បុរ៖ អ្នកត្រូវរើសពណ៌ម្សៅឲលើសមួយលេខពីសម្បុរក្រោមស្បែករបស់អ្នក៕
ចុចអាន៖ស្វែងយល់តិចនិកផាត់ភ្នែកនារីកូរ៉េ ជួយឲ្យឃើញប្លែក និងស្អាតខុសពីធម្មតា!