ក្លាយជាមនុស្សស្រីញៀននឹងការ Make-up បើសិនជាមានរឿង ៦យ៉ាងនេះ
- 2018-01-29 07:06:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លាយជាមនុស្សស្រីញៀននឹងការ Make-up បើសិនជាមានរឿង ៦យ៉ាងនេះ
អាចនិយាយបានថាការ Make-up គឺជារឿងសំខាន់មួយផ្នែកដែលមនុស្សស្រីមួចំនួនមិនអាចខ្វះបាន។ ពេលខ្លះដោយសារតែភាពស្រស់ស្អាត អាចឲ្យមនុស្សស្រីខ្លះទៀតចូលចិត្តរហូតដល់ញៀននឹងការ Make-up ក៏មាន។ បើសិនជាអ្នកសង្កេតឃើញថាខ្លួនឯងមានសញ្ញាទាំងប៉ុន្មានខាងក្រោមនេះ នោះមានន័យថាអ្នកជានារីដែលញៀននឹងការ Make-up មែនទែនហើយ ៖
១. គ្រប់ពេលឲ្យតែចេញពីផ្ទះដឹងតែ Make-up ហើយ
បើមិនបាន Make-up អ្នកទៅណាមិនរួចនោះទេ និយាយរួមគឺពេលទៅណាមកណាម្ដងៗ បើមិនបាន Make-up គឺទៅមិនកើតតែម្ដង។
**២. ចំណាយលុយលើគ្រឿង Make-up ច្រើនជាងអ្វីទាំងអស់**
អត់ញ៉ាំបាយក៏បានដែរ ឲ្យតែបានទិញរបស់ Make-up ហើយលុយមិនសូវសល់ក៏ដោយសារតែវាដែរ។ ក្រែមចេញថ្មីមកមិនទាន់ទេ គឺក្លាយជាកម្មសិទ្ធិថ្ដាច់មុខហើយ។
៣. follow Page គ្រឿងសម្អាងច្រើនជាង Page ផ្សេងទៀត
ឲ្យតែឃើញ Page ណាលក់របស់ Make-up ស្អាតៗដឹងតែ ចុច Like ចុច follow មិនដែលរំលង ដើម្បីចង់បានផលិតផលថ្មីៗ និង ទាន់សម័យ។
៤. ក្នុងកាបូប Make-up របស់អ្នកគឺមានគ្រប់សព្វ
មិនដែលឲ្យខ្វះអីនោះទេ បើមិនគ្រប់គឺដឹងតែសន្សំលុយទិញឲ្យគ្រប់ហើយ បើថាមានតិចជាងគេគឺដឹងតែនៅមិនសុខហ្មង។
៥. ពេលដែលបានរបស់ Make-up ដែលអ្នកស្រមៃ គឺមានសេចក្ដីសុខជាងអ្វីៗទាំងអស់
បើអ្នកទទួលបានរបស់ដែលអ្នកចង់បាននោះគឺដូចឡើងឋានសួគ៌អីចឹង សប្បាយចិត្ត ញញឹមខ្ជឹបតែម្ដង។
៦. ដើរផ្សារទិញគ្រឿងសម្អាង គឺជាពេលដ៏រីករាយបំផុត
ឲ្យតែបានដើរមើល ដើរទិញ ទោះប៉ុន្មានម៉ោងក៏មិនហត់ដែរ គឺមានតែសប្បាយចិត្តថែម ពេលខ្លះទោះមិនបានទិញឲ្យតែបានមើលក៏អស់ចិត្តដែរ ហើយបើបានទិញទៀតដឹងតែពេញចិត្តស្ដូកហ្មង៕
ចុចអាន៖ចូលចិត្តក្រែមពណ៌សាច់ អាចរើសយកពណ៌ទាំងនេះបាន ធានាថាជាប់ចិត្តដកមិនរួច!