រ៉ូប​ឌួង ហ្សូរីដា មួយឈុតនេះត្រូវ​ជិះយន្តហោះទៅទិញនៅបរទេស ឯតម្លៃ...

  • 2018-01-20 04:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មង្គលការ​ប្អូន​ស្រី​ពៅ​អ្នក​នាង ចន ច័ន្ទលក្ខិណា ត្រូវ​បាន​បញ្ចប់​កាល​ពី​រាត្រី​ថ្ងៃ​ទី ១៨ ខែ មករា ឆ្នាំ ២០១៨ កន្លងទៅ​​​ ក្នុង​​ពិធី​នោះ​ ឌួង ហ្សូរីដា បាន​គ្រង​ម៉ូដ​សម្លៀក​បំពាក់​មួយ​ឈុត​យ៉ាង​ស្រស់​ស្អាត​​​ និង​មាន​ការ​រចនា​ម៉ូដ​​​ពី​ហុងកុង​។ ចំណែក​​តម្លៃ​វិញ​​រាប់​រយ​ដុល្លារ​ឯណោះ​។

​ជុំវិញ​តម្លៃ​រ៉ូប​មួយ​ឈុត​​​ខាង​លើ​នេះ​ ហ្សូរីដា បាន​ឲ្យ​ដឹង​​​ថា គឺ​នាង​​បាន​ជិះ​យន្ត​ហោះ​ទៅ​ទិញ​នៅ​ហុង​កុង​​ ដើម្បី​ត្រៀម​ទុក​ចូល​រួម​ថ្ងៃ​​អាពាហ៍ពិពាហ៍​​ប្អូន​ស្រី​ប្រធាន​សមាគម​ តម្លៃ​​វិញ​មិន​ដល់​ ១០០០​ ដុល្លារ​ឡើយ។ នាង​បាន​និយាយ​ថា​៖​" មួយ​ឈុត​នេះ​ខ្ញុំ​ស្រឡាញ់​វា​ខ្លាំង​ណាស់ ខ្ញុំ​​បាន​ទៅ​កុម្ម៉ង់​​​ទិញ​ពី​ហុង​កុង តម្លៃ​ ៨០០ ដុល្លារ​ប៉ុណ្ណោះ ​​"៕

ប្រភព៖ Sabay News

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម