សំណាង​ខ្លាំង​ណាស់ បើ​មុន​អាយុ​៣០​ឆ្នាំ មនុស្ស​ស្រី​ដឹង​រឿង​ទាំង​៧នេះ

  • 2022-06-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្រី​ទាំង​អស់​សូម​ចង​ចាំ​ថា នៅ​ពេល​ដែល​យើង​ផ្ដល់​ទៅ​អ្វី​ដែល​ល្អ យើង​​អាច​នឹង​មិន​ទទួល​បាន​​អ្វី​ដែល​ល្អ​គ្រប់​ពេល តែ​ហោច​ណាស់​យើង​នឹង​មិន​ខ្មាស​ខ្លួន​ឯង​ពេល​ក្រោយ។ រឿង​ទាំង​១០​នេះ​សូម​អ្នក​ចងចាំ​ជា​និច្ច។

១. ស្មោះ​ត្រង់ រស់នៅ​ដោយ​ស្លូត​ត្រង់ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ចាញ់​ប្រៀប​គេ តែ​សុំ​កុំ​ឲ្យ​បាត់​បង់​មនសិការ​ខ្លួន​ឯង​ដោយ​ការ​រស់​នៅ​មិន​ស្មោះ​ត្រង់​ឲ្យ​សោះ។

២. ប្រសិន​បើ​អ្នក​ជោគជ័យ​ ហើយ​មាន​លុយ​ច្រើន អ្នក​នឹង​ជួប​មិត្តក្លែងក្លាយ នឹង​សត្រូវ​​ច្រើន តែ​ទោះ​ជា​យ៉ាងណា ត្រូវ​តែ​ជោគជ័យ ព្រោះ​អ្នក​ណា​ថា​បរាជ័យ មិន​ជួប​មិត្ត​ក្លែងក្លាយ​នោះ។

៣. រឿង​ល្អ​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹងត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃ​ស្អែក តែ​ក៏​សូម​ធ្វើ​វា​ឲ្យ​បាន។

៤. មនុស្ស​ឆោត​ មនុស្ស​ល្ងង់​ មិន​ដឹង​ខុស​ត្រូវ​ទេ ដូច​នេះ​ហើយ ជំនួស​ឲ្យ​ការ​ស្អប់​គេ សូម​អាណិត​ពួក​គេ​បាន​ត្រូវ។

៥. ពេល​ខ្លះ​យើង​ជួយ​គេ តែ​គិត​ថា​យើង​គិត​ប្រយោជន៍​​ខ្លួន​ឯង​ជា​ធំ តែ​យ៉ាងណាក៏ដោយ ក៏​​កុំ​ស្ដាប់​តាម​សម្ដី​គេ។

៦. ស្នាដៃ​ដែល​យើង​ខំសាង​យូរ​មក​អាច​រលំ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក តែ​សូម​កុំ​​ឈប់​សាងសង់​វា​ឡើង​ឲ្យ​សោះ។

៧. ពេល​ខ្លះ​ មនុស្ស​ដែល​អ្នក​ជួយ​ពេល​ក្រ​លំបាក​នោះ អាច​បក​មក​វាយ​ប្រហារ​វិញ​នៅ​ពេល​មាន​បាន តែ​កុំ​​ប្រកាន់ ព្រោះ​មនុស្ស​សាង​ ទេវតា​អ្នក​មើល​ហើយ៕

ប្រភព៖ Phunutoday ប្រែសម្រួល៖ លឹម សុនា

អត្ថបទពេញនិយម