មាស​ សុខសោភា​​ ឆ្លើយ​តប​ទៅ​នឹង​ពាក្យរិះគន់​ការ​ស្លៀក​ពាក់​សិច​ស៊ី​ក្នុង​ MV ​ថ្មី

  • 2017-12-19 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ឆ្នាំ​ ២០១៧​នេះ​ នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផេក​របស់​កញ្ញា​មាស​ សុខ​សោភា​ បាន​បង្ហោះ​ ឈុត​ក្រៅ​ឆាក​ក្នុង​MV​បទ​ចម្រៀង​ថ្មី​ គឺ​បទ​ "My Only One” ​។​ អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​ទី​តាំង​ថត​វីញ​បទ​ចម្រៀង​នោះ​គឺ​នៅ​ប្រទេស​គុយបា​។​ ក្នុង​កំឡុង​ពេល​ថត​បទ​ចម្រៀង​នោះ​ដែរ​ ឃើញ​ថា​ កញ្ញា​មាស​សុខ​សោភា​ ស្រស់​ស្អាត​ប្លែក​តែ​ម្ដង​ ដោយ​ស្លៀក​ខ្លីៗ​របៀប​យុវវ័យ​នា​លោក​ខាង​លិច​ ហើយ​ថែម​ទាំង​មាន​ឈុត​ងូត​ទឹក​សមុទ្រ​ផង​ដែរ។​ មាន​មតិ​មួយ​ចំនួន​តូច​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​នាង​ក្នុង​ការ​ស្លៀក​ពាក់​តែ​មាន​មតិ​ជា​ច្រើន​វិញ​ គាំ​ទ្រ​ដោយ​លើក​ឡើង​ថា​ កញ្ញា​ មាស​ សុខសោភា​គ្រាន់​តែ​ស្លៀក​ពាក់​ឲ្យ​ទាន់​សម័យ​ អាប់ដេត​ និង​តាម​កាលៈទេសៈ​តែ​ប៉ុណ្ណោះ។​ យ៉ាង​ណា​មិញ​ក្រុម​ការងារ​របស់​ ផេក​កញ្ញា​ បាន​ទាក់​ទង​នាង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​មតិ​របស់​នាង​លើ​ការ​រិះ​គុណ​នេះ​។​ នាង​បាន​ពន្យល់​ថា​ ៖​ មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធ​ក្នុង​ការ​បញ្ចេញ​មតិ​រៀង​ខ្លួន​ ហើយ​នាង​ក៏​មិន​អាច​ហាម​ឃាត់​មតិ​ទាំង​នោះ​បាន​ដែរ​។​ តែ​នាង​ក៏​ចង់​បង្ហាញ​ពី​មតិ​ផ្ទាល់​ខ្លួន​ផង​ដែរ​ ថា​នា​ពេល​បច្ចុប្បន្ន​មាន​ការ​អភិវឌ្ឍន៍​លើ​ គ្រប់​វិស័យ​ មិន​ថា​ បច្ចេកវិទ្យា​ សំណង់​ ផ្លូវ​ថ្នល់​ ស្ពាន​ ប្រព័ន្ធ អប់រំ​ និង​ផ្សព្វផ្សាយ​ ដូចគ្នា​ទៅ​នឹង​វិស័យ​នៃ​ការ​កម្សាន្ត​ ក៏​ត្រូវ​មាន​ការ​ អាប់ដេត​ ដូច​គ្នា។​ ក្នុង​នោះ​ផង​ដែរ​នាង​ក៏​សុំ​អរគុណ​ដល់​អ្នក​គាំ​ទ្រ​ទាំង​អស់​ដែរ​ជួយ​គាំ​ទ្រ​នាង​កន្លង​មក។​

អត្ថបទ៖ Pencharm

Facebook Meas Soksophea

អត្ថបទពេញនិយម