ទម្លាប់ទាំង ៧ ជួយឲ្យអ្នកចេះគ្រប់គ្រងលុយយ៉ាងមានប្រសិទ្ធភាព

  • 2020-02-26 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គ្រប់​គ្រង​លុយ​កាក់​ជា​រឿង​មួយ​ដ៏​ស្មុគ​ស្មាញ​សម្រាប់​ម​នុស្ស​ម្នាក់ៗ។ បើ​អ្នក​ចេះ​គ្រប់​គ្រង​លុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​វិនិយោគ​វា​ឲ្យ​មាន​ប្រ​យោជន៍​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​ពី​វា​មក​វិញ។ ហេតុដូចនេះហើយ ដើម្បីប្រើ​ប្រាស់​លុយឲ្យមានប្រសិទ្ធភាព អ្នកទាំងអស់គ្នាអាចដឹងពីវិធីទាំង ៧ ក្នុងការវិនិយោគលុយនៅក្នុងប្រចាំ​ថ្ងៃរបស់​អ្នក។ ទម្លាប់ទាំង ៧ នោះរួមមានដូចជា៖

១. យកលុយមួយចំនួនរបស់អ្នកទៅវិនិយោគ

រូបតំណាង

ស្ថិតនៅវ័យក្មេង អ្នកគួរតែគិតអំពីថ្ងៃអនាគតដោយចំណាយពេលឲ្យមានប្រយោជន៍។ ការសិក្សានិងការទទួល​យក​ប​ទពិសោធន៍ថ្មីៗគួរតែបង្កើតឲ្យបានច្រើនដូចជាចំណាយពេលអានសៀវភៅ រៀនវគ្គខ្លីៗ ការ​ចុះ​ឈ្មោះ​រៀន​វគ្គផ្សេងៗជាដើម។ នៅពេលណាដែលអ្នកកាន់តែចំណាយពេលអភិវឌ្ឍខ្លួនឯង អ្នកនឹងកាន់តែទទួល​បាន​តម្លៃ​ចំពោះខ្លួនឯង។

២. ចងចាំច្បាប់ ៣ មាន ៨ ម៉ោងម្តងក្នុងមួយថ្ងៃ

អ្នកប្រាកដជាដឹងច្បាស់ណាស់ថា ក្នុងមួយថ្ងៃមានពេល ២៤ ម៉ោង។ អ្នកចំណាយពេល ៨ ម៉ោងសម្រាប់ការគេង ៨ ម៉ោងសម្រាប់ធ្វើការ ឬ សិក្សា ហើយនិងពេល ៨ ម៉ោងទៀតជាពេលទំនេរ។ ហេតុដូចនេះ ក្នុង​ចន្លោះ​ពេល ៨ ម៉ោងទំនេរនោះ អ្នកគប្បីលៃយ៉ាងណាឲ្យវាមានប្រសិទ្ធភាពនិងមានប្រយោជន៍សម្រាប់ខ្លួនអ្នក។

៣. ប្រុងប្រយ័ត្នចំពោះការឲ្យប្រាក់ទៅមិត្តភ័ក្តិ ឬ សាច់ញាតិខ្ជី

រូបតំណាង

មនោសញ្ចេតនាចំពោះសាច់ញាតិបងប្អូន ឬ មិត្តភ័ក្តិគឺតែងតែកើតមាននៅពេលនរណាម្នាក់ចង់ពឹងអាស្រ័យ​មក​លើអ្នក។ ការឲ្យប្រាក់ខ្ជីមិនមែនថាហាមមិនឲ្យធ្វើនោះទេ តែអ្នកគួរតែមានលកុ្ខខណ្ឌឲ្យច្បាស់​លាស់​ថា​ពេល​ណាគេនឹងសងត្រឡប់​មកវិញ។

៤.. ចំណាយតិចហើយអ្នកនឹងមានភាពបត់បែនច្រើន

ស្រម៉ៃមើលថាប្រសិនបើអ្នករស់នៅកន្លែងដែលអ្នកមិនចូលចិត្ត អាហារដែលអ្នកមិនចង់បរិភោគ ការ​ងារ​ដែល​អ្នក​មិនចង់ធ្វើ អ្នកប្រាកដចង់ផ្លាស់ប្តូររឿងអស់ទាំងនោះភ្លាមៗ។ ដូចគ្នាដែរអ្នក ប្រសិនបើអ្នកចង់សន្សំលុយ​ឲ្យ​បាន​ច្រើន អ្នកគួរតែចេះលៃយ៉ាងណាឲ្យចំណាយតិច។

៥. ជារៀងរាល់ថ្ងៃប្រើពេល ១ នាទីដើម្បីពិនិត្យលើការចំណាយប្រចាំថ្ងៃ

រូបតំណាង

នេះជាល្បិចមួយក្នុងត្រួតពិនិត្យការចំណាយប្រចាំថ្ងៃរបស់អ្នក។ នៅពាក់កណ្តាលថ្ងៃ អ្នកគួរតែប្រើពេល ១ នាទី ដើម្បីត្រួតពិនិត្យការចាយវាយរបស់អ្នកដើម្បីដឹងថាថ្ងៃណាអ្នកចំណាយច្រើនជាងគេ។ ការធ្វើបែបនេះអ្នក​នឹង​ដឹង​ថារបស់ណាគួរចំណាយ និងមានការចំណាយបានត្រឹមត្រូវ។

៦. មុនទិញរបស់អ្វីមួយ គួរធ្វើការប្រៀបធៀប

ការគិតគូរពិចារណាឲ្យបានច្បាស់លាស់មុនទិញទំនិញអ្វីមួយគឺមានសារសំខាន់ណាស។ ឧទាហរណ៍ថា អ្នក​ចង់​ទិញរ៉ូបមួយ តែវាមានតម្លៃដល់ទៅ ៤០ មុឺនរៀលឯណោះ អ្នកត្រូវការប្រើវាតែម្តងប៉ុណ្ណោះ។ បើដូច្នេះ អ្នក​មិន​គួរទិញវាឡើយ អ្នកអាចជួលវាជំនួសវិញ ធ្វើបែបនេះអ្នកនឹងអាចសន្សំប្រាក់បានមួយកម្រិត។

៧. ដើរទិញទំនិញតែម្នាក់ឯង

រូបតំណាង

នៅពេលអ្នកដើរគ្នាច្រើន អ្នកនឹងចំណាយពេលច្រើនក្នុងការរើសនិងលសម្លៀកបំពាក់ផ្សេងៗ។ ដូច្នេះ អ្នកគប្បី​ដើរ​ទិញ​តែម្នាក់ឯងទើបជាការប្រសើរព្រោះអ្នកនឹងមិនមានពេលវេលារើសច្រើនឡើយ។

ចុចអានបន្ត៖

មុនចាកចេញពីបន្ទប់សណ្ឋាគារ អ្នកគួរតែមានទម្លាប់ ៧ យ៉ាងនេះ

៤ ត្រណម​​នៃ​តុបាយ​ ដាច់​ខាត​ត្រូវ​ចៀសវាង បើ​មិន​ចង់​រក​មួយ​ជីវិត​តែ​នេះ​មិន​សល់​អ្វី

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម