អាថ៌កំបាំងរក្សាចំណងស្នេហ៍ ទោះរៀបការយូរឆ្នាំនៅតែផ្អែមដូចគ្រាចាប់ផ្តើម
- 2020-02-18 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងរក្សាចំណងស្នេហ៍ ទោះរៀបការយូរឆ្នាំនៅតែផ្អែមដូចគ្រាចាប់ផ្តើម
នេះជាអាថ៌កំបាំងដែលជួយឲ្យគូស្វាមីភរិយានៅតែផ្អែមល្ហែមនឹងគ្នា បើទោះពួកគេរៀបការរយៈពេលយូរឆ្នាំក៏ដោយ។ សុភមង្គល ក្តីស្រលាញ់ និងការបារម្ភនៅតែមានចំពោះគ្នាប្រៀបដូចគ្រាទើបចាប់ផ្តើមដំបូង។ ស្នេហាមាននៅក្នុងបេះដូង ការនឹករលឹកគ្នាដូចជ័រកាវ មិនអាចបំបែកពីគ្នាបានទេ។
**១. ក្រោកពីព្រលឹមដំណាលគ្នា**
ទាំងប្ដីនិងប្រពន្ធគួរតែក្រោកពីគេងនៅពេលព្រលឹមតំណាលគ្នា ព្រោះអ្នកទាំងពីរអាចធ្វើរឿងរ៉ូមែនទិកជាមួយគ្នាយ៉ាងមានក្តីសុខដូចជា អានព័ត៌មានទាន់ហេតុការណ៍នៅពេលព្រឹក ឬជជែកគ្នាពីនេះពីនេះក្នុងថ្ងៃថ្មីជាដើម។ ទាំងនេះ ជាការបង្កើតបទពិសោធន៍អនុស្សាវរីយ៍ ជួយឲ្យស្នេហាមានភាពកក់ក្ដៅ។ បើអ្នកទាំងពីរក្រោកឡើងប្រញាប់តែទៅធ្វើការ អ្នកប្រាកដជាមិនអាចបង្កើតការចងចាំអ្វីឲ្យគ្នាទៅវិញទៅមកឡើយ។
២. ផ្ដល់ស្នាមថើបឲ្យគ្នាទៅវិញទៅមក
មិនថាអ្នករៀបការយូរប៉ុណ្ណា ការថើបគួរតែផ្ដល់ឲ្យគ្នាជារៀងរាល់ថ្ងៃ។ ស្នាមថើបដែលមិនរហ័ស ថ្នមៗ ។ បើសិនជាប្ដីឬប្រពន្ធបានផ្ដល់ឲ្យគ្នាទៅវិញទៅមក វានឹងបង្កើតកាតាលីករភ្ញាក់ផ្អើលមួយយ៉ាងមានប្រសិទ្ធភាព។នេះជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមដែលមិនងាយត្រលប់ចេញឆ្ងាយ អមដោយភាពសុខដុម និងរីករាយបំផុត។
៣. មានការទប់ចិត្ត
រឿងល្អក្នុងជីវិតអាពាហ៍ពិពាហ៍ គឺបើប្ដីកំពុងឆេវឆាវ ប្រពន្ធចិត្តត្រជាក់ ម្នាក់ៗចេះទប់កំហឹងដាក់គ្នា។ ចៀសវាងកំហឹង នោះសុភមង្គលនឹងកើតឡើងបានយូរអង្វែង។ មង្គលការនឹងគ្មានថ្ងៃរលំរលាយនោះទេ។
៤. ឆ្លៀតពេលដើរលេងជុំគ្នា
ពេលខ្លះ ប្ដីប្រពន្ធត្រូវឆ្លៀតពេលដើរលេងកម្សាន្តស្រូបយកខ្យល់អាកាស ព្រោះជាវិធីជួយដោះស្រាយកុំឲ្យមានអារម្មណ៍ធុញថប់ និងមើលអ្វីថ្មីៗជាមួយគ្នាជាដើម។ អ្នកនឹងឃើញថា វិធីនេះអាចជួយឲ្យជីវិតមានភាពស្រស់ស្អាត រ៉ូមែនទិក និងការឈ្លោះទាស់ទែងអាចស្រាកស្រាន្តបាន។
៥. បង្កើតចំណង់ចំណូលចិត្តថ្មីរួមគ្នា
ក្រៅពីរវល់រៀងខ្លួនរឿងធ្វើការ ប្តីនិងប្រពន្ធត្រូវរកពេករួមគ្នាធ្វើសកម្មភាពសប្បាយៗណាមួយជាមួយគ្នា ដើម្បីឲ្យទំនាក់ទំនងកាន់តែស្អិតរមួត។ ដូចជា ហាត់យូហ្គា វាយសី រៀនគូររូប សរសេរពីប្រវត្តិស្នេហារបស់អ្នកទាំង២ជាដើម។ ទាំងនេះសុទ្ធជាសកម្មភាពគួរឲ្យចាប់អារម្មណ៍ដែលជួយឲ្យសម្ព័ន្ធភាពមិនសាបសូន្យ៕