ខំឡើងពីម៉ោង៣ភ្លឺ ប្រជាជនវៀតណាមនៅតែមិនអាចទិញម៉ាស និងជែលលាងដៃបាន
- 2020-02-18 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខំឡើងពីម៉ោង៣ភ្លឺ ប្រជាជនវៀតណាមនៅតែមិនអាចទិញម៉ាស និងជែលលាងដៃបាន
ដោយសារតែតម្រូវការអ្នកទិញម៉ាសច្រើពេក រោងចក្រមិនអាចផលិតទាន់ ធ្វើឲ្យជនកំហូចឆ្លៀតឱកាសលក់ម៉ាសបន្តក្នុងតម្លៃខ្ពស់កប់ពពក។
ប្រជាជនហូជីមិញ ប្រទេសវៀតណាមរាប់ពាន់នាក់ បាននាំគ្នាផ្អើលមកឱសថស្ថានមួយនៅខណ្ឌ ១០ ក្រុងដដែល ដើម្បីតម្រង់ជួរទិញម៉ាស និងជែលលាងដៃ។ យ៉ាងណាក្ដី មិនមែនអ្នកណាក៏ទិញបាននោះឡើយ។ តាមនោះដែរ ឱសថស្ថានខាងលើបានបង្ហោះលក់ម៉ាសមួយប្រអប់ក្នុងតម្លៃ ១,៦ ដុល្លារ និងជែលលាងដៃ ១,៧ ដុល្លារ មួយដប។ យោងតាមសម្ដីរបស់លោកស្រី Nguyen Nhung នាងបានមកតម្រង់ជួរតាំងពីម៉ោង៣ភ្លឺដើម្បីទិញម៉ាស តែនាងទិញមិនបានឡើយ ដ្បិតគេបើកលក់ឲ្យតែ១០០០នាក់ដំបូង ហើយពេលនាងមក គឺហួស១០០០នាក់ហើយ។
ដោយសារតែទិញនៅឱសថស្ថានមិនបាន មនុស្សជាច្រើនត្រូវខាំមាត់សង្កត់ចិត្តទិញម៉ាសតាមអនឡាញ ដោយមានមនុស្សជាច្រើនយកទៅលក់បន្តក្នុងតម្លៃជាង២០ដុល្លារក្នុង១ប្រអប់។ ទោះបីជារដ្ឋាភិបាលបានដកអជ្ញាបណ្ណពេទ្យរបស់ឱសថស្ថានជាច្រើនមកហើយ ដោយសារដំឡើងថ្លៃលក់ម៉ាស តែករណីបែបនេះនៅតែមានឡើង ដោយជនឆ្លៀតឱកាសទាំងឡាយ៕
អានបន្ត៖ កូនប្រុសប្រពន្ធមុន របស់ប្ដីត្រចៀកកាំ ស្រលាញ់កូនម៉ែចុងដូចប្អូនបង្កើត