កុំ​ទាន់​រំភើប​ពេក​! ទង្វើ​ស្តែងៗ​ទាំង​ ១០​​របស់​បុរស​ដែល​បញ្ជាក់​​ថា​គេ​គ្រាន់​ទុក​អ្នក​​ជា​មនុស្ស​កំដរ​ប៉ុណ្ណោះ​

  • 2020-02-18 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

បុរស​មួយ​ចំនួន​ធំ​តែង​បញ្ចេញ​អារម្មណ៍​ពិត​របស់​ពួក​គេ​តាម​រយៈ​កាយ​វិការ និង ពាក្យ​សម្ដី​។ ពេល​ខ្លះ​មនុស្ស​ស្រី​សុខ​ចិត្ត​រៀន​យល់​ពី​កាយវិការ និង សម្ដី​ទាំង​អស់​នោះ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​បាច់​មាន​ការ​សួរ​នាំ​ភាគី​ម្ខាង​ទៀត​ឡើយ ព្រោះ​សុទ្ធ​សឹង​ជា​ទង្វើ​ដែល​ងាយ​ស្រួល​ក្នុង​ការ​យល់​ន័យ​។ មនុស្ស​ប្រុស​ដែល​មាន​បំណង​ទាក់​ទង​អ្នក​​លេង​សើច​ ឬ ទុក​អ្នក​ត្រឹម​ជា​មនុស្ស​កំដរ​នឹង​បញ្ចេញ​នូ​វ​កាយ​វិការ​ទាំង​ ១០ ខាង​ក្រោម​យ៉ាង​ច្បាស់ៗ៖​

រូបតំណាង

១​.គេ​និយាយ​ជា​មួយ​អ្នក​​តែ​ពេល​គេ​អផ្សុក​ ឬ មិន​សប្បាយ​ចិត្ត

២. គេ​មិន​សូវ​ចង់​ដឹង​លម្អិត​ពី​រឿង​រ៉ាវ​​ជីវិត​របស់​អ្នក

៣. គេ​ធ្វើ​តែ​តាម​ចិត្ត​ខ្លួន​ឯង មិន​ខ្វល់​ថា​អ្នក​គិត​យ៉ាង​ណា

៤. គេ​មិន​សូវ​និយាយ​ស្តី ឬ រួស​រាយ​រាក់​ទាក់​ដាក់​អ្នក​ ពេល​មាន​គេ​ឯង​ច្រើន​នៅ​ក្បែរ

៥. គេ​ចង់​បាន​យោបល់ និង ​ការ​យ​ក​ចិត្ត​ទុក​ដាក់​ពី​អ្នក​តែ​ពេល​គេ​ពិបាក​ចិត្តប៉ុណ្ណោះ​

៦. គេ​គ្មាន​អ្វី​និយាយ​ច្រើន​ជាមួយ​អ្នក ពេល​គេ​សប្បាយ​ចិត្ត​

​​៧. គេ​មិន​ចង់​ឱ្យ​អ្នក​និយាយ​ពី​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​ទៅ​កាន់​នរណា​ឡើយ

៨. គេ​​ធ្វើ​ទង្វើ​ដូច​គ្នា​​​ដែល​តែង​ធ្វើ​ដាក់​អ្នក​ទៅ​កាន់​នារី​ដទៃ

៩. គេ​ជា​មនុស្ស​ដែល​គ្រប់​គ្នា​តែង​ដាស់​តឿន​​អ្នក​ឱ្យ​អ្នក​ប្រុង​ប្រយ័ត្ន

១០. ទង្វើរបស់​គេ​ធ្វើ​ឱ្យ​អ្នក​ឆ្ងល់​ថា ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ

រូបតំណាង

ដោយ​ឡែក​ បើ​មនុស្ស​ប្រុស​ម្នាក់​ស្រឡាញ់​អ្នក​ពិត​ គេ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​គិត​មិន​យល់​នោះ​ទេ។ ដូច្នេះ​ហើយ បើ​អ្នក​សង្កេត​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​អ្នក​កំពុង​ទាក់​ទង​មាន​លេច​ចេញ​ទង្វើ​ទាំង​នេះ​​ចាប់​ពី​ ៣ ចំណុច​ឡើង អ្នក​គួរ​ដក​ចិត្ត​ពី​គេ​បណ្តើរៗ​ ​មុន​ពេល​ខក​ចិត្ត​ខ្លាំង​នៅ​ថ្ងៃ​ក្រោយ​៕

រូបតំណាង

អានបន្ត៖ មនុស្ស​ស្រី​រឹង​មាំ មាន​ឯករាជ្យ​ភាព​លើ​ខ្លួន​ឯង មិន​ដែល​យក​ស្នេហា​ដាក់​មុខ​ទេ

អត្ថបទ៖ Siyou Tang