សាមញ្ញពេកមិនគ្រប់គ្រាន់ទេ! មកដឹងពីប្រភេទម៉ូដសក់ដែលជួយឱ្យអ្នកមើលក្មេងជាងវ័យយ៉ាងតិច ៥ ឆ្នាំ
- 2020-02-07 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាមញ្ញពេកមិនគ្រប់គ្រាន់ទេ! មកដឹងពីប្រភេទម៉ូដសក់ដែលជួយឱ្យអ្នកមើលក្មេងជាងវ័យយ៉ាងតិច ៥ ឆ្នាំ
នារីមួយចំនួនតែងមានគំនិតគិតថា ខ្លួនមានអាយុរាងច្រើនគួរសមហើយដូច្នេះមិនហ៊ានលេងម៉ូដសក់បែបយុវវ័យពេកទេ ខ្លាចមើលទៅក្មេងជាងអាយុ។ យ៉ាងណាមិញ ការយល់ឃើញបែបនេះ គឺ មិនសមហេតុផលឡើយ ព្រោះនរណាក៏ចង់មើលទៅឃើញក្មេងដែរ ហើយ មិនគួរខ្លាចនឹងធ្វើអ្វីដែលខ្លួនស្រឡាញ់ឡើយ។ ម៉ូដសក់គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកជួយឱ្យនារីកាន់តែមើលទៅមានភាពទាក់ទាញ។ ប្រភេទម៉ូដសក់ខាងក្រោម សុទ្ធសឹងជាម៉ូដសក់ដែលអាចជួយឱ្យនារីមើលទៅមានភាពទាក់ទាញខុសពីការទម្លាក់សក់ធម្មតា ហើយ ថែមទាំងមើលទៅក្មេងជាងវ័យទៀតផង៖
១. ម៉ូដក្រងមួយចំហៀង ឬ ទាំងសងខាង
២. ម៉ូដសក់មូលរួញទម្លាក់ ហើយ គាបដង្កៀប
៣. ម៉ូដចង ឬ បួងសក់ខាងក្រោយឡើង ហើយ ទម្លាក់សក់មុខបន្តិច
៤. ម៉ូដក្រងផ្នែកខាងមុខនៃសក់ និង ទម្លាក់ផ្នែកខាងក្រោយ
៥. ម៉ូដសក់ផ្នែកខាងមុខ (សក់សេះ) មានលក្ខណៈក្តោបតិចៗ
អានបន្ត៖ ផ្លាស់ប្តូរពីស្ទីលថតមើលកាមេរ៉ា មកជាការបែរមុខចេញវិញម្តង កាន់តែគួរស្រលាញ់ទ្វេដង