មិនចង់ឲ្យគេហៅ ចែ ទាំងអាយុក្មេង ប្រញាប់សាកតិចនិក ៦យ៉ាងនេះ

  • 2020-01-21 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ខ្សែ​ជីវិត​របស់​មនុស្ស​ម្នាក់​​ៗ ​តែង​មាន​រឿង​ច្របូក​ច្របល់​ ធ្វើ​ឲ្យ​គិត​ច្រើន​ ​ប៉ះ​ពាល់​ដល់​ភាព​ជា​យុវវ័យ​​មិន​តិច​ទេ។ ​អ្នក​ខ្លះ ​ត្រូវ​បាន​គេ​ហៅ​ ចែ ​បើ​ទោះ​តាម​ពិត​ពួក​គេ​វ័យ​តិច​ក៏​ដោយ។ ​នេះ​​ពិត​ជា​រឿង​គួរ​ធុញ​ពេក​ហើយ។ ​មិន​ចង់​ស្រេ្តស ​ចង់​បាន​ភាព​ក្មេង​ជា​រៀង​រហូត ​និង​មិន​ចង់​ឲ្យ​គេ​ហៅ​ ចែ ​ទាំង​អាយុ​នៅ​ក្មេង​បែប​នេះ ​គួរ​សាក​តិច​និក​ខាង​ក្រោម​នេះ ​ធានា​ថា​ត្រូវ​ចិត្ត​មិន​ខាន។

រូបតំណាង

**​១. ​លាប​​ឡេ​​ការពារ​កម្ដៅ​ថ្ងៃ​រាល់​ថ្ងៃ​**

​វិធី​នេះ​នឹង​ជួយ​បង្កើត​​​ឲ្យ​ស្បែក​ស្រស់​ថ្លា ​ស្បែក​ចាំ​នៅ​តែ​ក្មេង​រយៈ​ពេល​យូរ។ ​គុណ​សម្បត្តិ​សំខាន់ ​​របស់​ឡេ​ការពារ​កម្តៅ​ថ្ងៃ ​ដាច់ខាត​នឹង​នាំ​យក​លក្ខខណ្ឌ​ស្បែក​ល្អ​បំផុត​និង​ការពារ​បាន​ប្រសើរ​ផង​ដែរ។ ​រាល់​ថ្ងៃ ​ស្បែក​​តែង​ប្រទះ​នឹង​ធូ​លី ​ការ​បញ្ចេញ​ជាតិ​ពុល​និង ពន្លឺ​ពី​បរិយាកាស​ដែល​បំផ្លាញ​ដល់​ស្បែក​យ៉ាង​ធ្ងន់​ធ្ងរ។ ​ទាំង​នេះ ​ធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​ឡើង​ជ្រួញ​បំ​ផុត។

រូបតំណាង

២. កាត់​បន្ថយ​ការ​តាន​តឹង

កត្តា​ចម្បង​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ឆាប់​ចាស់​គឺ​ការ​គិត​ច្រើន។ ​ម្ល៉ោះ​ហើយ​ត្រូវ​បង្កើត​ភាព​សប្បាយ​រីក​រាយ ​និង​ធ្វើ​ឲ្យ​ជីវិត​ពេញ​ដោយ​ភាព​ងាយ​ស្រួល​​និង​មិន​ស្មុគ​ស្មាញ។ ​កាត់​បន្ថយ​ការ​តាន​តឹង​បន្តិច​ម្ដង​ៗ​រាល់​ថ្ងៃ​គឺ​ល្អ​បំផុត។ ​នៅ​ពេល​អ្នក​ធ្វើ​ចិត្ត​បាន​ស្ងប់ ​នោះ​ពិភព​លោក​ក៏​មើល​ទៅ​ធំ​ទូ​លាយ​ដែរ។ ​បើ​ក​ចិត្ត​ទទួល​យក ​គិត​វិជ្ជមាន ​ដែល​ល្អ​ទាំង​សុខភាព​កាយ​និង​ខួរ​ក្បាល​ផង​ដែរ​។

រូបតំណាង

៣. ​​​ឆ្លៀត​ពេល​​លំហែ​កម្សាន្ត

ពេល​ព្រឹក ​បង្កើត​ឲ្យ​អារម្មណ៍​សប្បាយ​រីក​រាយ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រស់​ស្រាយ​និង​ពេញ​ដោយ​ថាម​ពល។ ​នេះ​ពិត​ជា​មាន​ឥទ្ធិពល​ដល់​សុខភាព​ផ្លូវ​ចិត្ត​យ៉ាង​ប្រសើរ ហើយ​ក៏​​ជួយ​ពន្យារ​ភាព​ចាស់​បាន​ថែម​ទៀត។ ​​បើ​អ្នក​មិន​ចង់​ចាស់​មុន​អាយុ ​គួរ​ព្យាយាម​​​​ឆ្លៀត​ពេល​ដើរ​លេង​​កម្សាន្ត​ខ្លះ​។ ​​​ហូប​អាហារ​ពេល​ព្រឹក ​​ហាត់​ប្រាណ​​ ​នោះ​​​ជីវិត​ពិត​ជា​មាន​សុខភាព​ល្អ​មិន​ខាន។

រូបតំណាង

​៤. ​​​លំហាត់​ប្រាណ​ខាង​ក្រៅ

​បើ​សិន​អ្នក​មាន​ពេល​​ទំនេរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក ​​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ចេញ​ក្រៅ​ផ្ទះ​ដូច​ជា ​ហាត់​ប្រាណ​នៅ​សួន​ច្បារ ​​ដើរ​ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​ជា​ដើម។ ​ទាំង​នេះ​នឹង​ជួយ​ឲ្យ​រាង​កាយ​បញ្ចេញ​​អ័រម៉ូន Endorphins ​​ដែល​បង្ក​ឲ្យ​តាន​តឹង។ ​លៃ​លក​សកម្មភាព​នេះ​នឹង​ជួ​យ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង ​រាង​កាយ​រឹង​មាំ និង​មិន​ងាយ​ចាស់។

រូបតំណាង

៥. ​ផឹក​ទឹក​

​ខណៈ​មនុស្ស​ជា​ច្រើន​បាន​ទិញ​កាហ្វេ​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​​ផ្សេង​ៗ​​ផឹក​ជ​ប្រចាំ ​នោះ​​អាច​ប៉ះ​ពាល់​សុខភាព​និង​ស្បែក​​ធ្វើ​ឲ្យ​ស្ងួត​រហូត​ឈាន​ដល់​មាន​បញ្ហា និង​ឡើង​ជ្រួញ​គួរ​ឲ្យ​ខ្លាច។ ​​ចៀស​វាង​បញ្ហា​នោះ​មក​ដល់​មើល​ទៅ​ចាស់ ​អ្នក​ត្រូវ​ហ្វឹក​ហាត់​ខ្លួន​ឯង​ទម្លាប់​ផឹក​ទឹក​ឲ្យ​ច្រើន ព្រោះ​ការ​ផឹក​ទឹក​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​រាង​កាយ​រឹង​មាំ​ចៀស​​ឆ្ងាយ​ពី​ជំ​ងឺ​​។ ​

រូបតំណាង

៦. ​គេង

​កង្វះ​ដំណេក​គឺ​ជា​បញ្ហា​មួយ​ធំ​ដែល​បំផ្លាញ​ស្បែក​មនុស្ស​ស្រី​ និង​ជា​ហេតុផល​ចម្បង​ធ្វើ​ឲ្យ​ងាយ​ចាស់​ខ្លាំង​​ណាស់។ ​បើ​រាង​កាយ​​កង្វះ​ការ​​គេង​​អស់​រយៈ​ពេល​យូរ ​នោះ​នឹង​ប៉ះ​​ពាល់​ដល់​ស្បែក ឡើង​មុន និង​ជ្រួញ។ ​ដូច្នេះ​បើ​មាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ ​ត្រូវ​ប្រញាប់​ផ្លាស់​ប្ដូរ​ជា​បន្ទាន់។

រូបតំណាង

​កាត់​បន្ថយ​​ភាព​ចាស់​បាន​យ៉ាង​ងាយ ​ដោយ​ការ​ចេះ​លៃ​លក​ទម្លាប់​ប្រចាំ​ថ្ងៃ​តាម​ចំណុច​ខាង​លើ ​នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ជាក់​ជា​មិន​ខាន។ ​កុំ​បណ្ដោយ​ឲ្យ​មុខ​ចាស់ ​រហូត​គេ​ហៅ​ ចែ​ៗ ​ពេញ​មាត់​​ ព្រោះ​អាយុ​អ្នក​នៅ​តិច​សឹង​អី​​៕​

​អាន​បន្ត​៖ ​ ចាស់​មុន​អាយុ​ដោយ​មិន​ដឹង​ខ្លួន បើ​មនុស្ស​ស្រី​នៅ​តែ​មានទម្លាប់​បែបនេះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម