ប្រយ័ត្នមែនទែន! រឿងទាំង៤នេះ អាចឲ្យយើងបាក់មុខថ្ងៃធ្វើការដំបូង(មានវីដេអូ)

  • 2019-12-09 04:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​ចូល​ធ្វើការ​ដំបូង​ សម្រាប់​អ្នក​គ្មាន​បទពិសោធន៍​ ​ប្រឡូក​ក្នុង​ការងារ​ទាល់​តែ​សោះ ប្រហែល​ជា​ថ្ងៃ​ដែល​លំបាក​បន្តិច​ហើយ​ ដោយសារ​តែ​អ្វីៗ​សុទ្ធ​តែ​ថ្មី​សម្រាប់​យើង ​ហើយ​យើង​ត្រូវ​តែរៀន​ពី​របៀបរបប​ផ្សេងៗ​ឲ្យ​បាន​រួចស្រេច​ជា​មុន ដើម្បី​ងាយ​ចុះសម្រុង​ និង​ទាក់ទាញ​ការ​ចូលចិត្ត​ពី​ប្រធាន​ រឺ​បុគ្គលិក​ចាស់ៗដែល​គេធ្វើការ​នៅទីនោះ​។ អ៊ីចឹង តើ​យើងគួរត្រៀមខ្លួនដូចម្ដេចខ្លះ?

១. ​កំណត់​ម៉ោង​មកធ្វើការ

រូបតំណាង

រឿងសំខាន់ដំបូង ដែល​យើង​មិន​គួរធ្វើ​ឲ្យខ្មាសគេ ហើយ​មិន​ត្រូវ​ឲ្យ​គេ​វាយ​តម្លៃភ្លាមៗ​ នោះ​គឺ​មកដល់​កន្លែង​ធ្វើការយឺត​។ ​យ៉ាង​ណា​មិញ ​ការ​មកដល់​កន្លែង​មុនម៉ោង​ ជួយយើង​បាន​ច្រើន​ ដូចជា៖

-     មានទំនុកចិត្ត មិនសូវអៀន

-     ទទួលបានអារម្មណ៍ល្អ ស្រស់ស្រាយ

-     ត្រៀម​លក្ខណៈ​រួចរាល់​ ដើម្បី​បង្ហាញ​ស្នាដៃ​របស់យើង​

-     បង្ហាញ​គេថា យើង​ជា​មនុស្ស​គោរព​ពេលវេលា ​

សូម​រំលឹក​ឲ្យហើយ ​កុំ​យករឿង​ផ្លូវស្ទះ​ ឬ​ផ្ទះ​ឆ្ងាយ​ មក​ធ្វើលេស​ឲ្យ​សោះណា​។

២. ​ធ្វើការងារ​របស់​យើងឲ្យ​ល្អ

ចូល​ធ្វើការ​ដំបូងៗ​ អ្នកធ្វើការ​ជា​មួយ​យើង​ នឹង​ចាំ​វាយ​តម្លៃ​យើង ​ចឹង​វា​ពេល​យើង​ត្រូវ​បង្ហាញ​សមត្ថភាព​ហើយ​ រាល់​ការងារ​ដែល​មេ​ប្រគល់ឲ្យ ​គួរ​ធ្វើ​ឲ្យ​លឿន​ ឬ​ហើយ​មុន​ម៉ោង​។ ប្រសិន​បើ​ថ្ងៃ​ដំបូង​ មិន​ទាន់​មាន​ការងារ​ធ្វើ​យើង​អាច​សុំជួយ​ចែករំលែក​ការងារ​ជាមួយអ្នកអង្គុយក្បែរយើង ជា​ជាង​អង្គុយ​ស្ងៀម ឬ​ចុច​ទូរស័ព្ទ​លេង​។

បន្ថែមពីលើចំណុចនេះ សូមទស្សនាវីដេអូលម្អិតបន្ថែមទាំងអស់គ្នា៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម