អស់កង្វល់បញ្ហាប្រះកែងជើងជាមួយរូបមន្តធម្មជាតិងាយៗ

  • 2019-11-18 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាប្រេះ​កែងជើង​ជារឿង​មួយ​ដែល​ស្រ្តីគ្រប់​រូបមាន​ការព្រួយ​បារម្ភ បើ​ទោះបីវា​មិន​បង្ក​ជាគ្រោះ​ថ្នាក់​ខ្លាំង​ក្លាក៏​ដោយ។ ​ប៉ុន្តែនៅ​ពេលអ្នក​ពាក់ស្បែក​ជើងក្នុងរ​យៈពេល​យូរៗ វានឹង​បណ្តាលឲ្យ​អ្នកឈឺ​ជាក់ជា​មិន​ខាន។ យ៉ាងណា​មិញ ចំពោះ​មិត្តនារី​កំពុងមាន​បញ្ហាប្រេះ​កែង​ជើង សូម​ឈប់​បារម្ភ​ទៀត​ទៅ ព្រោះ​ខាង​ក្រោម​នេះជា​រូបមន្ត​ងាយ​បែប​ធម្មជាតិ​សម្រាប់​កំចាត់​បញ្ហានេះ។ រូបមន្ត​ទាំងនោះ​រួម​មាន៖

១​​ សំបក​ចេកទុំ

កុំចោល​សំបក​ចេកទុំ​ពេលញុំា​រួចឲ្យ​សោះ ព្រោះវា​ជួយបំបាត់​ស្នាម​ប្រេះ​កែង​ជើង​របស់​អ្នក​ដោយធ្វើ​ឲ្យ​ស្បែក​ទន់រលោង​និង​មាន​សំណើម។ អ្នកគ្រាន់​តែបក​សំបក​ចេក រួចយក​ជូត​កន្លែង​ប្រេះ​ទុករយៈពេល ១៥​នាទី​ដោយលាង​សម្អាត​ជើង​ជាមួយ​ទឹកជា​ការស្រេច។

២​ ផ្លែល្ហុងទុំ

ផ្លែល្ហុង​ក៏ជួយ​អ្នក​បំបាត់​ស្នាមប្រេះ​នៅលើ​ជើងបាន​ដែរ។ អ្នក​គ្រាន់​តែយក​សាច់ល្ហុង​មកដាក់​នៅលើ​កន្លែង​ប្រេះ ដោយ​ធ្វើនៅ​មុនពេល​ចូលគេង រួចលាង​សម្អាត​ចេញជា​ការស្រេច។ ធ្វើជារាល់​សប្តាហ៍​នោះ​នឹង​ឃើញ​ប្រសិទ្ធ​ភាព។

៣​ ទឹកឃ្មុំ

សម្រាប់​ទឹកឃ្មុំវិញ​អ្នកគ្រាន់​តែលាយ​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ រួចត្រាំ​ប្រហែល ២០​នាទី​ជារៀង​រាល់ថ្ងៃ​មុន​ពេល​ចូល​គេង។ ធ្វើបែបនេះ​នឹងជួយផ្តល់​ឲ្យជើងអ្នក​មាន​សំណើម។

៤​ ប្រេងដូង

ក្រៅពី​ទឹកឃ្មុំ ប្រេងដូង​ក៏មានតួនា​ទីសម្រាប់​កម្ចាត់បញ្ហា​នេះដែរ ព្រោះវា​សម្បូរទៅ​ដោយ​វីតាមីនE។ វិធី​ធ្វើ​នោះគឺត្រាំ​ជើងអ្នក​ក្នុងទឹក​ក្តៅឧណ្ហៗ រួច​ម៉ាស្សា​ជាមួយ​ប្រេងដូង​ជាការ​ស្រេច។

៥​ ប្រេងអូលីវ

ប្រេងអូលីវ​ក៏មាន​ប្រសិទ្ធភាពក្នុងការទប់​ស្កាត់ជើង​ប្រេះដែរ អ្នកត្រូវលាប​វានៅលើ​កែងជើង រួចពាក់​ស្រោម​ជើងមុនចូល​គេងដើម្បីឲ្យ​វីតាមីននៅ​ក្នុង​ប្រេង​បានចូល​ព្យាបាល​ជើងប្រេះ​នោះ។ ​

ចុចអានបន្ត៖

៥ សញ្ញានៅលើអណ្តាតជួយប្រាប់ពីសុខភាពរបស់អ្នក

ប្រភព៖ jelly ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម