ធ្វើ​រឿង​ទាំង​នេះ​បាន ជីវិត​គូ​ជួប​ជម្លោះ​តិច តែ​ក្ដី​ស្រលាញ់​ចំពោះ​គ្នាកើន​ច្រើន​ឡើង​ៗ

  • 2019-11-08 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ជា​គូ​សង្សារ ឬ​គូ​ស្វាមី​ភរិយា​ទេ ឲ្យតែ​អនុវត្តន៍​បាន​ប៉ុន្មាន​ចំណុច​នេះ ជីវិត​ស្នេហា​អ្នក​មិន​សូវ​ជា​ឈ្លោះ​គ្នា​ទេ ហើយ​មាន​តែ​ស្រលាញ់​គ្នា​ច្រើ់ន​ឡើង​ៗ។ ខាងក្រោម​នេះ​ជា​វិធី​បន្ថយ​ជម្លោះ និង​បង្កើន​ក្ដី​ស្រលាញ់​ចំពោះ​គ្នា ដែល​អ្នក​រស់នៅ​ជា​ជីវិត​គូ​គួរតែ​ស្វែងយល់៖

រូបតំណាង

**១.និយាយ​តិច​ស្ដាប់​ច្រើន**

មូលហេតុ​ដែល​គូ​ស្វាមី​ភរិយា​ឈ្លោះ​ប្រកែក​គ្នា គឺ​ដោយសារ​ការ​មិន​បាន​ស្ដាប់​ពី​គ្នា​ឲ្យ​បាន​ច្រើន តែ​បែរជា​ប្រជែង​គ្នា​និយាយ​ឲ្យ​បាន​ច្រើន​ទៅ​វិញ។ ដោយសារ​​តែ​គ្មាន​នរណា​ស្តាប់​នរណា​នឹង​ហើយ បាន​ជា​នាំ​ឲ្យ​មនោសញ្ចេតនា​ខ្សោយ​ទៅ​ៗ។ ពេល​ខ្លះ​អ្នក​និយាយ​ច្រើន​ប្រៀប​ដូច​ជា​ការ​នាំ​ភ្លើង​ឲ្យ​ភាគី​ម្ខាង​ទៀត​កាន់តែ​ខឹង​ទៅ​វិញ​ទេ ដូចនេះ​ ប្រសិនបើ​ចង់​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​មិន​រង្គោះរង្គើល ព្យាយាម​នៅ​ស្ងៀមស្ងាត់ និង​ស្តាប់​នូវ​អ្វី​ដែល​ម្ខាង​ទៀត​និយាយ។

រូបតំណាង

២.និយាយ​ជាមួយ​គ្នា​ដោយ​សម្ដី​ផ្អែមល្ហែម

សំឡេង​នៃ​ការ​និយាយ​ក៏​ជា​ដើមចម​ដែល​នាំ​ឲ្យ​គូស្នេហ៍​មួយ​ចំនួន​អស់​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ដែរ។ ដូចនេះ​ការ​និយាយ​ក្ដី​ទៅ​កាន់​ដៃគូ​ពេល​អារម្មណ៍​មិន​សូវ​ល្អ គួរតែ​ប្រើ​សំឡេង​ថ្នម និង​បង្កប់​ដោយ​ភាព​ផ្អែមល្ហែម។ មិន​ត្រឹមតែ​ពេល​ខឹង ឬ​អាក់អន់​ចិត្ត​នឹង​គ្នា​ទេ ពេល​ធម្មតា​គប្បី​និយាយ​ស្ដី​ពាក្យ​ល្អ​ៗ និង​ពីរោះពិសារ។

៣.ទទួល​យក​នូវ​គុណវិបត្តិ​របស់​គ្នា​ទៅវិញទៅមក

ដើម្បី​រស់​នៅ​ជាមួយ​គ្នា​ដោយ​រលូន ជា​ការ​សំខាន់​បំផុត​នោះ​គឺ​រៀន​ពី​ទម្លាប់​របស់​គ្នា​ទៅវិញទៅមក។ នៅ​ពេល​អ្នក​ទទួល​បាន​ផ្នែក​ល្អ​របស់​គ្នា អ្នក​ក៏​ត្រូវ​តែ​ទទួល​យក​គុណ​វិបត្តិ​ខ្លះ​របស់​គ្នា​ផង​ដែរ។

៤.និយាយ​សុំទោស

ការ​សុំទោស គឺជា​ផ្នែក​មួយ​នៃ​ការ​ជួយ​កែ​លម្អ​ស្ថាន​ភាព​តានតឹង។ ការ​សុំអភ័យទោស​មិនមែន​មាន​ន័យ​ថា​អ្នក​ចាញ់​ឡើយ ប្រសិនបើ​អ្នក​ខុស កុំ​ស្ទាក់ស្ទើរ ហើយ​បើ​អ្នក​ត្រូវ​ក៏​និយាយ​ទៅ​មិន​ខុស​ដែរ ព្រោះ​វា​ជួយ​ឲ្យ​ស្នេហា​វិល​រក​មក​ភាព​ល្អ​វិញ។ ស្ថានភាព​ជម្លោះ​ភាគច្រើន គឺ​កើត​ឡើង​ដោយសារ​ការ​ចង់​ឈ្នះ​ចាញ់ និង​មិន​ទទួល​យក​កំហុស​ខ្លួនឯង​ដែល​អាច​បណ្តាល​ឲ្យ​អ្នក​ទាំងពីរ​អាក់អន់​ចិត្ត​គ្នា។

រូបតំណាង

៥.ស្វែងរក​ដំណោះស្រាយ​ជាមួយ​គ្នា

អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​គូ គឺ​ត្រូវ​បើកចិត្ដ ដើម្បី​និយាយ​អំពី​បញ្ហា​កើត​ឡើង​ចំពើ​គ្នា។ បើសិនជា​អ្នក​ទាំងពីរ​ប្រកែក​គ្នា​ជា​ញឹកញាប់ ហើយ​មិន​និយាយ​រក​គ្នា​នោះ​ត្រឹម​បី​ថ្ងៃ​គឺ​បាន​ហើយ ចូល​ដល់​ថ្ងៃ​ទី​បួន នៃ​ការ​ឈ្លោះ​ប្រកែកគ្នា គួរតែ​ងាក​មក​ពិភាក្សា​គ្នា ដើម្បី​កុំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​គ្នា​វិញ។

៦.កុំ​ជីក​កកាយ​រឿង​ចាស់​ៗ

នេះ​ជា​រឿង​ដែល​អ្នក​មាន​គូ​មិន​គួរ​និយាយ ឬ​ធ្វើ​ឡើយ។ នរណា​ក៏​គេ​មាន​អតីតកាល​ដែរ តែ​ទុក​វា​ត្រឹម​ជា​រឿង​កន្លង​ហួស​ទៅ​ចុះ បើ​ទោះ​ជា​ពេល​នោះ​ស្ថានភាព​អាក្រក់​យ៉ាង​ណា​ក៏​ដោយ តែ​ពេល​នេះ​វា​ជា​បច្ចុប្បន្ន​ដូចនេះ​រស់នៅ​ក្នុង​បច្ចុប្បន្ន និង​រៀបចំ​គម្រោង​ទៅ​អនាគត​វិញ​ល្អ​ជាង៕

រូបតំណាង

ចុចអាន៖ទម្លាយ ៤ មូលហេតុ​ដែល​គូស្នេហ៍​កាន់​តែ​ឈ្លោះ​គ្នា កាន់​តែ​ស្រលាញ់​គ្នា​ជ្រាលជ្រៅ

ប្រភព៖ gangbeauty ប្រែសម្រួល៖ ​ទ្រី រ៉ាវី

អត្ថបទពេញនិយម