ទម្លាយ ៤ មូលហេតុ​ដែល​គូស្នេហ៍​កាន់​តែ​ឈ្លោះ​គ្នា កាន់​តែ​ស្រលាញ់​គ្នា​ជ្រាលជ្រៅ

  • 2018-12-23 07:00:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​ដែល​គ្មាន​ការ​ប្រកែក​គ្នា​ហាក់​ដូច​សម្ល​មិន​ដាក់​គ្រឿង គឺ​គ្មានឱជារស​សោះ​តែ​ម្ដង។ ជួន​ខ្លះ ឈ្លោះ​គ្នាមិន​មែន​កើត​ឡើង​ដោយ​សារ​តែ​មាន​បញ្ហា​នឹង​គ្នា​នោះ​ឡើយ វា​គ្រាន់​តែ​ជួយ​ឲ្យ​ភាគី​ទាំង​សង​ខាង​យល់​ពី​គ្នា​ជាង​មុន​តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​គឺ​ជា​ហេតុផល​ទាំង ៤ ដែល​បង្ហាញ​ថា​គូ​ស្នេហ៍​ដែល​ឈ្លោះ​គ្នា ទើប​ជា​គូ​ស្នេហ៍​ដែល​មាន​សុភមង្គល​ពិត​ប្រាកដ។

១. ឈ្លោះ​គ្នា​ព្រោះ​បារម្ភ

នៅ​ពេល​ស្រលាញ់​នរ​ណា​ម្នាក់​ចេញ​ពី​ចិត្ត យើង​តែង​ចង់​ឲ្យ​គេ​ទទួល​បាន​នូវ​អ្វី​ៗ​ដែល​ល្អ​បំផុត ទោះបីជា​ពេល​ខ្លះ ពេល​និយាយ​ចេញ​ក្រៅ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​២ ប្រកែកគ្នា​ក៏​មិន​ខ្លាច​ដែរ។ ព្រោះ​អ្នក​ចង់​តម្រង់​ឲ្យ​គេ​ទៅ​រក​អ្វី​ដែល​ល្អ​ចំពោះ ទោះ​បី​ជា​គេ​មិន​ទាន់​បើក​ចិត្ត​ទទួល​យក​ក៏ដោយ តែ​អ្នក​នៅ​តែ​និយាយ​ចេញ។ ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​២ ឈ្លោះ​គ្នា តែ​ពេល​ត្រូវ​គ្នា​វិញ គេ​នឹង​យល់​ពី​សណ្ដាន​ចិត្ត​របស់​យើង។

២. ឈ្លោះ​គ្នា​ដើម្បី​យល់​ពី​គ្នា​ជាង​មុន

ជំនួស​ឲ្យ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​ទាំង​សង​ខាង ហើយ​ឈាន​ដល់​ការ​បែក​គ្នា​នោះ យក​ល្អ​អ្នក​គួរ​តែ​ឈ្លោះ​គ្នា​ឲ្យ​បែក​ផ្សែង​ម្ដង​គឺ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ព្រោះ​ប្រសិន​បើ​បែក​គ្នា​មែន​នោះ យ៉ាងហោចណាស់​ក៏​យើង​បាន​ដឹង​ហេតុផល​ដែរ គ្រាន់​បើ​ជាង​បែក​គ្នា​ស្ងាត់​ៗ។ ក្រោយ​ការ​ជជែក​គ្នា​អ្នក​ទាំង​២ អាច​នឹង​យល់​ពី​គ្នា​ច្រើន​ជាង​មុន ព្រោះ​ម្នាក់​ៗ​បាន​បើក​ចិត្ត​និយាយ​ចេញ​មក។

៣. ឈ្លោះ​គ្នា​ដើម្បី​ដំណោះ​ស្រាយ

បើ​មានរឿង ហើយ​ម្នាក់​ៗ​ធ្វើ​ឫក​ធ្វើពារ​ទាំង​សង​ខាង មិន​ព្រម​ហើប​មាត់​ទាល់​តែ​សោះ​នោះ បញ្ហា​មួយ​នោះ​នឹង​នៅ​អ៊ីចឹង​រហូត ហើយ​រាល់​ពេល​មាន​រឿង​ម្ដង​ៗ នឹង​ជីក​បញ្ហា​នោះ​មក​ឈ្លោះ​គ្នា​សារជាថ្មី។ ដើម្បី​ជៀសវាង​រឿង​នេះ​កើត​ឡើង​ម្ដង​ជាពីរ​ដង អ្នក​ទាំង​គូស្នេហ៍​គួរ​មាន​ការ​ជជែក​គ្នា​ឲ្យ​ស៊ីជម្រៅ​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​នោះ​ឲ្យ​ដាច់​ស្រេច កុំ​ឲ្យ​វា​កើត​ឡើង​បន្ត​ទៀត។

៤. ឈ្លោះ​គ្នា​ដើម្បី​ឲ្យ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជាង​មុន

ស្ដាប់​ទៅ​ហាក់​ដូច​កំប្លែង តែ​តាម​ការ​ពិត​ គូស្នេហ៍​ជា​ច្រើន​បាន​ទទួល​ស្គាល់​ថា ក្រោយ​ឈ្លោះ​គ្នា​ម្ដង​ៗ ពួក​គេ​តែង​មាន​ទំនោរ​ស្និទ្ធិស្នាល​ជាង​មុន។ ការ​ឈ្លោះ​គ្នា​ក្នុង​រឿង​ស្នេហា​ប្រៀបដូច គ្រឿង​បង់​សម្ល​ដែរ បើ​រលូន​ទៅ​រហូត ប្រាកដជាគ្មាន​ឱជារស់​ឡើយ។ ប្រសិន​បើ​យើង​ជជែកគ្នា​ដោយ​ទទួល​ដឹង​ខុសត្រូវ ជឿជាក់​ថា អ្នក​ទាំង​២​នឹង​យល់​ពី​គ្នា​ជាង​មុន៕

ចុចអាន៖កុំ​ស្រលាញ់​មនុស្ស​ប្រុស​ដែល​មិន​ព្យាយាម​ធ្វើ​អ្វី​សោះ ដើម្បី​បាន​​បេះដូង​អ្នក

ប្រភព៖ Spiceee អត្ថបទ៖Caramel

អត្ថបទពេញនិយម