ការពិតស្តែងៗ បញ្ជាក់ពីអត្តចរិតមនុស្សស្រីកើតខែវិច្ឆកា

  • 2019-11-01 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​នៅ​ក្នុង​ខែ​វិច្ឆិកា ភាគ​ច្រើន​មាន​សម្រស់​ស្អាត​ល្មម ប៉ុន្តែ​មាន​ភាព​​ទាក់ទាញ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ បូក​ផ្សំ​ជាមួយ​​​នឹង​មោទកភាព​​ផង​ដែរ។ នារី​កើត​ក្នុង​ខែ​នេះ តែង​មាន​ក្រសែ​ភ្នែក​មុត​ស្រួច ស្នាម​ញញឹម​ស្រស់​ស្រាយ​ និង​ចេះ​គោរព​អ្នក​ដទៃ។

​អត្តចរិត​ពិត​របស់​មនុស្ស​ស្រី​កើត​ក្នុង​ខែ​វិច្ឆិកា

នាង​​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ភាព​រឹង​​មាំ ចេះ​កំណត់​​គោលដៅ​​ពិត​ប្រាកដ​ និង​អាច​តស៊ូ​ពុះពារ​រហូត​ទទួល​បាន​ជោគជ័យ​ ទើប​សុខ​ចិត្ត​។

រូបតំណាង

**​ងាយ​រង​គ្រោះ​ប៉ុន្តែ​​ក៏​ឆាប់​ជា​សះ​ស្បើយ​ឡើង​វិញ៖**​ នាង​ជា​មនុស្ស​ដែល​រស់​នៅ​ជាមួយ​កម្លាំង​ថាមពល​​និង​​​មាន​ក្តី​ស្រលាញ់​​​​ក្នុង​ជីវិត។ ទោះ​ជា​មាន​រឿង​មិន​ល្អ​កើត​ឡើង ក៏​នាង​នៅ​តែ​​អាច​បន្ត​​ជំហរ​រឹងប៉ឹង​ដើម្បី​ខ្លួន​​ឯង។ ពេល​ខ្លះ​នាង​ងាយ​នឹង​រងគ្រោះ​បន្តិច​​មែន ប៉ុន្តែ​​​ក៏​ឆាប់​ជា​សះ​ស្បើយ​វិញ​យ៉ាង​ឆាប់​រហ័ស មិន​ទុក​ឲ្យ​របួស​ឈឺចាប់​កាន់​តែ​ខ្លាំង​ឡើយ។

រូបតំណាង

​រឹង​មាំ​និង​រឹង​រូស​បន្តិច៖​ នាង​​មិន​​ចូលចិត្ត​ឲ្យ​នរណា​ម្នាក់​មក​សម្រេច​ចិត្ត​​លើ​រឿង​​ផ្ទាល់​ខ្លួន​នោះ​ទេ។ គ្រប់កិច្ចការ​​សឹង​ទាំង​អស់ នាង​តែង​តែ​​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ អាច​ធ្វើ​​អ្វី​បាន​​ដោយ​ខ្លួន​ឯង និង​ហ៊ាន​ប្រឈម​​នូវ​រាល់​បញ្ហា​ទាំង​ឡាយ​ គ្រាន់​តែ​ពេល​ខ្លះ​រាង​រឹង​រូស​បន្តិច ហើយ​​ក៏​មិន​ដែល​ភ្លេច​ការពារ​គំនិត​ផ្ទាល់​ខ្លួន​ឯង​។

​មាន​គំនិត​និង​ទង្វើ​​ដែល​គ្មាន​នរណា​អាច​ស្មាន​ដឹង​៖​ នាង​តែង​មាន​គំនិត​រួម​ទាំង​ទង្វើ​ថ្មី​ប្លែក​ៗ កុំ​ថា​ឡើយ​​អ្នក​ដទៃ ជួន​កាល​សូម្បី​តែ​​នាង ក៏​​ពិបាក​​យល់​​ពី​ខ្លួន​ឯង​ដែរ។

​ការ​គិត​ស៊ី​ជម្រៅ៖​ មនុស្ស​ស្រី​កើត​​ខែ​វិច្ឆិកា មិន​ដែល​ចេះ​ទាល់​​គំនិត​ ​​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ វៃ​ឆ្លាត និង​​យល់​ការ​លឿន​រាល់​ពេល​ធ្វើ​អ្វី​មួយ។ ទាំង​នេះ​ហើយ​គឺ​ជា​ចំណុច​ពិសេស​ពិបាក​រក។

រូបតំណាង

​ចេះ​ស្រលាញ់​ហើយ​ក៏​ចេះ​ស្អប់៖​ នាង​មាន​ក្តី​ស្រលាញ់​ជាក់​លាក់​ មិន​ដើរ​ពង្រាយ​ផ្ដេសផ្ដាស និង​ចេះ​សង្កេត​បាន​យ៉ាង​ល្អ ដឹង​ថា​ពេល​ណា​ត្រូវ​ទុក​នៅ​ ពេល​ណា​គួរ​បំភ្លេច​ចោល​។ នាង​អាច​ប្រើ​ជីវិត​រស់​នៅ​យ៉ាង​មាន​ន័យ​បំផុត ចេះ​ស្រលាញ់​ខ្លួន​ឯង​ច្រើន​ជាង​ងប់ងុល​ជាមួយ​មនុស្ស​ដែល​​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់​ ហើយ​ក៏​ចេះ​ស្អប់​ដូច​គ្នា​។

​អាជីព​ការងារ៖​ នារី​កើត​ខែ​វិច្ឆិកា មាន​មហិច្ឆតា​ខ្ពស់ អាច​​ប្រើ​សមត្ថភាព​ធ្វើ​ការងារ​​​ប្រកប​ដោយ​ប្រសិទ្ធភាព។ ដោយ​សារ​តែ​មាន​ប្រាជ្ញា​ឆ្លាត​វៃ រហ័សរហួន និង​ការ​តាំង​ចិត្ត​ខ្ពស់ ធ្វើ​ឲ្យ​នាង​បាន​ក្លាយ​ជា​បុគ្គលិក​មួយ​រូប​ ដែល​ក្រុមហ៊ុន​​ណា​ក៏ត្រូវ​ការ​ដែរ។ ថ្វី​ដ្បិតតែ​មាន​ទេពកោសល្យ​មែន ប៉ុន្តែ​ពេល​ខ្លះ​ មិន​សូវ​​បើក​ចិត្ត​ទូលាយ ទទួល​យក​គំនិត​អ្នក​ដទៃ ព្រោះ​នាង​ប្រកាន់​លើ​គោល​គំនិត​ខ្លួន​ឯង​​ខ្លាំង។

រូបតំណាង

​ការ​គ្រប់​គ្រង​លុយ​កាក់៖​ និយាយ​ដល់​រឿង​នេះ នាង​ជា​មនុស្ស​ស្រី​ ដែល​មាន​ភាព​ឯករាជ្យ លើ​ការ​គ្រប់​គ្រង​លុយ​កាក់​ខ្លួន​ឯង។ នាង​​តែង​រស់​នៅ​​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​ ដោយ​​មិន​ខ្វល់​ពី​គំនិត​អ្នក​ដទៃ។ ការ​ចាត់ចែង​លុយ​កាក់​ទៀតសោត ក៏​មាន​ការ​ចូលរួម​ចំណែក ពី​មនុស្ស​ដែល​​នាង​ស្រលាញ់ ឬ​ក្រុម​គ្រួសារ ទើប​អាច​រលូន​និង​ល្អ​​ប្រសើរ​។

​​សម្រាប់​រឿង​ស្នេហា៖​ ពិត​ប្រាកដ​ហើយ នាង​​ហ៊ាន​ប្រគល់​​​បេះ​ដូង​​ទៅ​ឲ្យ​​មនុស្ស​ដែល​នាង​លង់​ស្រលាញ់។ អារម្មណ៍​របស់​នាង​អាច​នឹង​ឆាប់​​ប្រែប្រួល​ ពិបាក​យល់​បន្តិច។ ដរាប​ណា​​​​ជួប​មនុស្ស​ក្បត់ នាង​មិន​នៅ​ស្ងៀម​ឲ្យ​គេ​ធ្វើ​បាប​ដោយ​ងាយ​ឡើយ។ ជា​ពិសេស​ នាង​មិន​ខ្ជះខ្ជាយ​​​ពេលវេលា​នៅ​កើត​ទុក្ខ​យូរ​ខ្លាំង រហូត​បំផ្លាញ​ខ្លួន​ឯង​ឥត​ប្រយោជន៍​នោះ​ទេ​។ មនុស្ស​ស្រី​កើត​ខែ​​វិច្ឆិកា មាន​ភាព​រ៉ូមែនទិក​ ប៉ុន្តែ​​នាង​មិន​ផ្ញើ​ក្តី​សុខ​សុភមង្គល​របស់​ខ្លួន ជា​មួយ​អ្នក​ផ្សេង​ដាច់ខាត៕​

រូបតំណាង

ចុចអានបន្ត៖ ៥ ម៉ាត់ មិនគួរនិយាយទៅកាន់មនុស្សកំពុងតែមានបញ្ហាធុញថប់ពិបាកចិត្ត

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម