ក្លៀកចេះតែខ្មៅមិនសរលោង ដោយសារកំហុសលាបរ៉ូអនមិនត្រូវក្បួន
- 2019-10-31 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លៀកចេះតែខ្មៅមិនសរលោង ដោយសារកំហុសលាបរ៉ូអនមិនត្រូវក្បួន
ដើម្បីបំបាត់ក្លិនក្លៀក ជាទូទៅគេតែងប្រើរ៉ូអន។ ប៉ុន្តែការប្រើប្រាស់មិនបានត្រឹមត្រូវតាមក្បួន អាចបណ្តាលឲ្យស្បែកនៅបរិវេណក្លៀកកាន់តែយ៉ាប់យឺន។ ដូច្នេះ ដើម្បីចៀសវាងការប្រើរ៉ូអនមិនទទួលបានផលប្រយោជន៍ អ្នកគួរចៀសវាងនូវកំហុស៤យ៉ាងនេះ។
**១. លាបនៅពេលព្រឹក**
ជាទូទៅ មនុស្សជាច្រើនលាបរ៉ូអននៅពេលព្រឹក មុនពេលទៅសាលារៀន ឬទៅធ្វើការ។ យ៉ាងណាក៏ដោយ ពេលវេលានេះមិនសមគួរក្នុងការលាបរ៉ូអនឡើយ។ នេះបើតាមអ្នកឯកទេសអះអាង។ ពេលវេលាល្អ គឺគួរលាបនៅពេលយប់ ដោយសារវានឹងជួយគ្រប់គ្រងក្រពេញញើសនៅតំបន់ក្លៀកបានល្អប្រសើរ ។
២. លាបច្រើនពេក
លាបរ៉ូអនរាល់ថ្ងៃ តាមពិតមិនល្អចំពោះក្លៀករបស់អ្នកទេព្រោះវាអាចស្ទះរន្ធញើសបាន ហើយយូរទៅថែមទាំងធ្វើឲ្យស្បែកមានបញ្ហាទៀតផង។ អ្នកគួរប្រើ មួយសប្ដាហ៍ ត្រឹមម្ដងឬពីរដង ល្អជាង។
៣. ប្រើនៅពេលក្លៀកសើម
ទម្លាប់មួយរបស់មនុស្សទូទៅ គឺនិយមប្រើរ៉ូអនបន្ទាប់ពីងូតទឹករួច។ នៅពេលក្លៀកសើម វាមិនអាចជ្រាបបានល្អនូវសារធាតុពីរ៉ូអនឡើយ។ ដូច្នេះ អ្នកគួរជូតក្លៀកឲ្យស្ងួតសិន មុនពេលលាបរ៉ូអន។
៤. លាបរ៉ូអនភ្លាម ពាក់អាវភ្លែត
បន្ទាប់ពីលាបរ៉ូអនហើយ សារធាតុគ្រឿងផ្សំរបស់វាមិនទាន់ជ្រាបចូលស្បែកក្លៀក១០០ %ភ្លាមៗនោះទេ ដូច្នេះ អ្នកមិនគួរពាក់អាវភ្លាមៗដែរ ។ អ្នកខ្លះ ដោយសារតែចង់ប្រញាប់ក៏យកម៉ាស៊ីនសំងួតសក់មកបាញ់ ដើម្បីឆាប់ស្ងូត តែវិធីនេះក៏មិនល្អដែរ។ គួរទុកឲ្យវាស្ងួតដោយធម្មជាតិវិញល្អជាង ហើយជាទូទៅរយៈពេលនៃការជ្រាបចូលស្បែកក្លៀករបស់រ៉ូអនក៏មិនចំណាយពេលយូរខ្លាំងដែរ។
ដើម្បីការពារស្បែកក្លៀកអ្នកឲ្យនៅម៉ត់ល្អនិងប្រសើរ នៅពេលងូតទឹកគួរដុះលាងត្រង់បរិវេណនេះឲ្យបានស្អាត ចៀសវាងក្លិនមិនល្អ។ បើអ្នកមិនលាងសម្អាតឲ្យបានស្អាតទេ បាក់តេរីនឹងប្រមូលផ្តុំបង្កើតមេរោគជាក់មិនខាន៕
ចុចអាន៖ ស្បែកស្រស់ថ្លាពេញសំណើម ដោយវិធីសាមញ្