Song Hye Kyo រងការរិះគន់ខ្លាំងពាក់ព័ន្ធរឿងកុហកនឹងការកាន់ទុក្ខរបស់ Sulli
- 2019-10-22 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo រងការរិះគន់ខ្លាំងពាក់ព័ន្ធរឿងកុហកនឹងការកាន់ទុក្ខរបស់ Sulli
មុននោះ តារាសម្ដែងស្រីជួរមុខកូរ៉េ Song Hye Kyo បានប្រកាសថាខ្លួននឹងរំសាយកម្មវិធីដែលខ្លួនបានចុះកុងត្រាដើម្បីចូលរួមកាន់ទុក្ខតារាចម្រៀង Sulli តែចុងបញ្ចប់នាងនៅតែបង្ហាញមុខក្នុងកម្មវិធីដដែល។
កាលពីថ្ងៃទី២០ ខែតុលាមុននេះ អគ្គនាយករបស់ទស្សនាវដ្ដី W Korea បានបង្ហោះនៅលើបណ្ដាញសង្គមរបស់ខ្លួនថា នាងបានជួបកំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo នៅក្នុងកម្មវិធីមួយនៅប្រទេសកូរ៉េ។ ភ្លាមៗក្រោយនោះ ក្រុមការងាររបស់តារាស្រីខាងលើក៏បង្ហាញរូបភាពរបស់នាងនៅក្នុងកម្មវិធី ដែលបញ្ជាក់ថានាងពិតជាបានចូលរួមក្នុងកម្មវិធីក្នុងស្រុកពិតប្រាកដមែន។
ដើមឡើយរឿងនេះមិនមានអ្វីធំដុំឡើយ ប្រសិនបើតួរឿង បំណុលផ្ទះ ជំពាក់ស្នេហ៍មិនបានប្រកាសថា ខ្លួននឹងរំសាយមិនចូលរួមកម្មវិធីខាងលើដើម្បីចូលរួមកាន់ទុក្ខតារាចម្រៀង Sulli ដែលទើបទទួលមរណភាពថ្មីៗនេះ។ មនុស្សជាច្រើនបានលើកឡើងថា តារាសម្ដែងស្រីរូបនេះបាននិយាយកុហកទស្សនិកជន ដ្បិតនាងនិយាយផ្សេង តែធ្វើផ្សឹង។ រងការរិះគន់បែបនេះ អ្នកគ្រប់គ្រងរបស់ស្រីស្អាតវ័យ៣៨ឆ្នាំបានលើកថា ដើមឡើយនាងមានបំណងមកដើម្បីតែថតរូបប៉ុណ្ណោះដើម្បីកាន់ទុក្ខ Sulli តែចុងក្រោយនាងបានលុបចោលការថតរូប ហើយចូលរួមតែកម្មវិធីបែបឯកជនរបស់ម៉ាកយីហោមួយប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ តារាជួរមុខនេះនៅតែរងការរិះគន់ដដែរ ព្រោះមុននោះគេនឹកស្មានថា នាងនឹងមិនចូលរួមកម្មវិធីនេះតែម្ដង៕
ចុចអាន៖ កាត់សក់ខ្លីភ្លាម ម៉ារីម៉ាត្រូវបានគេសរសើរថាមុខស្រដៀង Song Hye Kyo