ជើងធំក៏អាចមើលឃើញ slim តាមល្បិចទាំង ៥ នេះ
- 2019-08-05 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងធំក៏អាចមើលឃើញ slim តាមល្បិចទាំង ៥ នេះ
អ្នកណាថាជើងធំស្លៀកខោខ្លីមិនស្អាត មិនសម មិនស្រឡូន? ឈប់បារម្ភទៅ អ្នកទាំងអស់គ្នាអាចអនុវត្តតាមល្បិចទាំងនេះបានយ៉ាងងាយ។ ឥលូវសាកមើលវិធីខាងក្រោមមើល៖
១ រើសខោណារលុងៗ
ខោជើងខ្លីនរណាៗក៏មាននៅក្នុងទូរខោអាវដែរត្រូវអត់? ដូច្នេះបើអ្នកមានជើងធំបន្តិច អ្នកគួរតែជ្រើសរើសខោណារាងរលុងតិចៗទើបមិនរឹបតឹង និងឃើញរលុងស្អាត។
២ ប្តូរមកពាក់ស្បែកជើងពណ៌សាច់
ពណ៌ស្បែកជើងរបស់អ្នកក៏សំខាន់ដែរជួយលើកសម្រស់មួយផ្នែក។ អញ្ចឹងគួរតែប្រើស្បែកជើងពណ៌សាច់ទើបសុីជាមួយនឹងសាច់របស់អ្នកដែលធ្វើឲ្យជើងអ្នកមើលទៅតូចជាងមុន។
៣ ប្រើខោចង្កេះវែង
គួរតែប្តូរមកប្រើខោចង្កេះវែងវិញ ព្រោះខោចង្កេះវែងនឹងជួយឲ្យអ្នកមើលទៅស្គមជាងមុននិងវែងជាងមុន។
៤ ពាក់ស្បែកជើងកែង
ល្បិចសាមញ្ញងាយៗនោះគឺពាក់ស្បែកជើងកែងដើម្បីមើលឃើញជើងវែងជាងមុន។ ចង់ខ្ពស់ ៥ ឫ ៦ cm អាចបន្ថែមបានបើចង់ខ្ពស់និងមើលឃើញស្រឡូនស្អាត។
៥ ស្លៀកខោជើងធំ
ដោយសារខោជើងធំវាធំនិងរលុង ដូច្នេះវាជួយឲ្យជើងអ្នកវែងនិងតូចជាងមុន។ សាកស្លៀកខោជើងវែងហើយជើងធំលមើលទៅ អ្នកនឹងមានអារម្មណ៍ថាប្លែកជាងខោធម្មតា។
ដឹងពីល្បិចអស់ទាំងនេះហើយណា កុំភ្លេចសាកអនុវត្តណា!
ចុចអានបន្ត៖
ចង់ធ្វើសក់ទឹករលកស្អាត គួរមើលតាមទម្រង់មុខសិន ទើបមិនខកបំណង!
មើលមិនសូវដឹងតែគួរឲ្យស្រលាញ់ បើសាក់នៅកន្លែងទាំងនេះ