មើលមិនសូវដឹងតែគួរឲ្យស្រលាញ់ បើសាក់នៅកន្លែងទាំងនេះ
- 2019-08-01 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលមិនសូវដឹងតែគួរឲ្យស្រលាញ់ បើសាក់នៅកន្លែងទាំងនេះ
មិនហ៊ានសាក់ខ្លាចគេឃើញ មើលស្តាយទាំងនេះដឹងតែឡូយម៉ង!
អ្នកខ្លះចូលចិត្តសាក់លើខ្លួនពេញតែម្តង ឯអ្នកខ្លះទៀតមិនសូវចូលចិត្តសាក់ច្រើនបុ៉ន្មានទេ។ តែការសាក់នៅកន្លែងណាមួយលើរាងកាយនោះ វាអាស្រ័យទៅតាមការនិយមចូលចិត្តរបស់អ្នកនោះផ្ទាល់។ កុំបារម្ភខ្លាចគេឃើញពេលអ្នកមានស្នាមសាក់ អាចមើលតាមស្តាយខាងក្រោមនេះបាន៖
១ សាក់នៅលើម្រាមដៃ
វាជាជម្រើសល្អសម្រាប់អ្នកមិនចង់បង្ហាញស្នាមសាក់ចំៗឲ្យគេឃើញ អញ្ចឹងសាក់នៅផ្ទៃខាងក្នុងម្រាមដៃលមើលទៅ។
២ សាក់នៅលើកំភួនដៃ
អាចជ្រើសសាក់នៅក្បែរកំភួនដៃ បើអ្នកចង់លេងស្តាយដូចជាពេលពាក់អាវវាលដៃ ឫអាវដៃខ្លី។
៣ សាក់នៅលើកញ្ចឹងក
cool នៅពេលអ្នកសាក់នៅកន្លែងនេះដោយសារអ្នកអាចទម្លាក់សក់បាំងពេលមិនចង់ឲ្យគេឃើញ តែក៏អាចចងសក់ឡើងលើទាំងអស់កាន់តែឡូយ។
៤ សាក់នៅបាតជើង
អ្នកអាចបាំងសាក់បានពេលពាក់ស្បែកជើងប៉ាត់តា ឫស្បែកជើងកែងពេលមិនចង់ឲ្យគេឃើញ។ តែបើចង់ឲ្យគេឃើញវិញអាចប្តូរមកពាក់ស្បែកជើងក្រវ៉ាត់កែងខ្សែតូចៗបាន។
៥ សាក់នៅក្បែរត្រចៀក
មើលរឹតតែមិនដឹងពេលសាក់នៅចំណុចនេះ ព្រោះថាអ្នកអាចទម្លាក់សក់ឫធ្វើម៉ូដសក់មកម្ខាងទៅតាមស្តាយខ្លួនចូលចិត្ត។
៦ សាក់នៅបាតជើង
កាន់តែមិនឃើញពេលសាក់នៅបាតជើង ព្រោះអ្នកមិនបានធ្វើសកម្មភាពបង្ហាញបាតជើងញឹកញាប់នោះទេ។
ចុចអានបន្ត៖
សាមញ្ញៗ ស្រស់ស្អាតជាមួយខ្សែចងសក់ទាំងនេះ
ទប់ចិត្តមិនបានពេលមើលម៉ូដក្រចក cute cuteទាំងនេះហើយ