គួរប្រយ័ត្នទាំងក្មេងទាំងចាស់! វិធីសាស្រ្តកម្ចាត់មូសចេញពីផ្ទះដោយមិនបាច់ប្រើជាតិគីមី
- 2019-07-02 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរប្រយ័ត្នទាំងក្មេងទាំងចាស់! វិធីសាស្រ្តកម្ចាត់មូសចេញពីផ្ទះដោយមិនបាច់ប្រើជាតិគីមី
កន្លែងណាមានទឹកដក់ កន្លែងនោះតែងតែមានមូសដែលចាំបង្កកំណើតច្រើនឡើងៗ ហើយក៏ធ្វើឱ្យមនុស្សកើតជំងឺគ្រុនឈាម គ្រុនចាញ់ជាដើម។ ហេតុនេះហើយទើបអ្នកខ្លះជ្រើសយកការប្រើប្រាស់ជាតិគីមីដើម្បីដេញមូស ដូចជា ធូបមូស បាញ់ថ្នាំមូសជាដើម។ ជាតិគីមីទាំងនោះមិនត្រឹមតែសម្លាប់មូសទេ តែវាក៏ប៉ះពាល់សុខភាពមនុស្សដែលប្រើដែរ។
ដូច្នេះដើម្បីសុខភាព គួរសាកមកប្រើវិធីទាំងនេះវិញដើម្បីកម្ចាស់មូសដោយមិនចាំបាច់ប្រើជាតិគីមី៖
១. ដបទឹក
យកដបទឹកសុទ្ធចំណុះ ១ លីត្រកន្លះមកកាត់ពាក់កណ្តាល រួចដាំទឹកចំណុះ ២០០ម.ល ជាមួយស្ករ ៥០g រួចកូររហូតស្កររលាយ ទើបថែមម្សៅតំបែរ (Instant Yeast) ទុកឱ្យត្រជាក់ ហើយចាក់ចូលក្នុងដបដែលកាត់នោះ។ បន្ទាប់មកយកដបមួយកំណាត់ទៀតមកដាក់ផ្កាប់ចូលក្នុងដបដែលដាក់ទឹកនោះ ហើយរុំដបដោយក្រដាសកាសែតឬថង់ផ្លាស្ទិក។ យកទៅទុកកន្លែងដែលមានមូសច្រើន។
២. ខ្ទឹមស
សត្វមូសមិនសូវចូលចិត្តក្លិនឈួលៗទេ ដូចនេះនៅពេលដែលអ្នកដាក់ខ្ទឹមស ឬ ម្រេច មូសវានឹងមិនហើរមកជិត។
៣. លុបបំបាត់ទឹកដក់
កន្លែងណាដែលមានទឹកដក់គួរយកចាក់ចោលឱ្យអស់ រួចបិទគម្រប ឬផ្កាប់ទុកឱ្យបានត្រឹមត្រូវ។
៤. កម្ចាត់ដង្កូវទឹកដោយផ្កាឈូក គ្រាន់តែអ្នកដាំឈូកនៅក្បែរផ្ទះ ក៏អាចកាត់បន្ថយដង្កូវទឹកបានដែរ។
៥. ធុងដែក ឬ ធុងនំ
យកស្រោមជើងដែលឈប់ប្រើហើយ យកទៅដាក់ចោលក្នុងធុង រួចទុកចោលកន្លែងណាមួយក៏បានត្រឹមមួយយប់ ហើយមូសនឹងហើរចូលក្នុងធុងនោះ រួចព្រឹកឡើងយកទៅដាក់ហាលថ្ងៃចោល៕
ចុចអាន៖ ចង់ឱ្យកូនឆ្លាតមានប្រាជ្ញា ត្រូវឱ្យញ៉ាំអាហារចម្បង ៧យ៉ាងនេះតាំងពីក្មេង