ងាយៗ! មេឃក្តៅអ៊ីចឹងមករៀន​ធ្វើការ៉េមផ្លែឈើត្រជាក់ៗទុកញ៉ាំ

  • 2019-05-06 04:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្អែម​ៗ​ ហើយ​ត្រជាក់​ៗ​ទុក​ចោល​ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់​ហើយ​យក​មក​ញ៉ាំ​ ធានា​ថា​ម្នាក់​ៗ​ញ៉ាំ​គ្មាន​ឲ្យ​សល់​ក្នុង​ថង់​ទេ​។​ រូបមន្ត​ងាយ​ជា​មួយ​នឹង​ផ្លែឈើ​ ទឹក​ក្រូច​ យក​មក​ធ្វើ​ជា​ការ៉េម​ទុក​ញ៉ាំ​ ហើយ​មាន​ប្រយោជន៍​ទៀត​។​

គ្រឿង​ផ្សំ

ទឹក​ក្រូច​ ទឹក​ទំពាំង​បាយ​ជូរ​ ​ទឹក​ផ្លែ​ទទឹម​ ទឹក​ប៉ោម​​ និង​ផ្លែ​ឈើ​ដាក់​តាម​ចំណូល​ចិត្ត​ ហើយ​ត្រូវ​ចិត​ជា​ជំនិត​តូច​ៗ។

របៀប​ធ្វើ

១. ច្រក​ផ្លែ​ឈើ​ចូល​ក្នុង​ថង់​ ដោយ​បរិមាណ​ស្មើ​ៗ​គ្នា​

២. ចាក់​ទឹក​ផ្លែ​ឈើ​ចូល​ក្នុង​ថង់​រហូត​ដល់​ពេញ​មាត់​ថង់

៣. ចង់​មាត់​ថង់​ឲ្យ​ណែន​ ទុក​ក្នុង​ទូទឹកកក​នៅ​កន្លែង​កក​ឲ្យ​បាន​ ៣​ ទៅ​ ៤​ ម៉ោង​ជា​ការ​ស្រេច៕

ចុចអាន៖ អាហារ ១១ មុខនេះតិចច្រឡំដាក់ក្នុងទូទឹកកក ដឹងតែខូចខ្ទេចហ្មង

ប្រភព៖ Sanook ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម