វិធីកម្ចាត់មេរោគពីមួកសុវត្ថិភាពងាយដូចបកចេក ដែលអ្នកអាចមិនដឹង
- 2019-04-12 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីកម្ចាត់មេរោគពីមួកសុវត្ថិភាពងាយដូចបកចេក ដែលអ្នកអាចមិនដឹង
មិនសាំញ៉ាំ មិនចំណាយលុយច្រើន តិចនិកសម្អាតមួយសុវត្ថិភាពទាំងនេះ នឹងជួយឲ្យអ្នកជៀសឆ្ងាយពីជំងឺជាច្រើន។
មួកសុវត្ថិភាពគឺជារបស់ដែលយើងតែងប្រើប្រាស់ប្រចាំថ្ងៃ។ យ៉ាងណាក្ដី ដោយពេលត្រូវថ្ងៃ ខ្យល់ ភ្លៀង និងធូលីតាមផ្លូវនោះ អាចនិយាយបានថា មួកសុវត្ថិភាពគឺទីផ្ទុកមេរោគច្រើនរាប់មិនអស់។ វាអាចបង្កឲ្យសក់ឡើងអង្គែ ឡើងប្រេង ឬមានចៃជាដើម។ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកអាចសម្អាតតាមវិធីដូចខាងក្រោម៖
-មួកដែលអាចដោះចេញបាន
ប្រសិនបើមួករបស់អ្នកអាចដោះចេញចូលបាននោះ ការលាងសម្អាតគឺងាយស្រួលមែនទែន។ ក្រោយពេលដោះស្រទាប់ខាងក្នុង ចេញពីគ្រោងខាងក្រៅហើយ អ្នកត្រូវលាយសាប៊ូបោកខោអាវជាមួយទឹកក្ដៅអ៊ុនៗ និងត្រាំមួកក្នុងរយៈពេល១០ នាទីឲ្យក្អែល និងធូលីដីចេញឲ្យសិន ចាំយកច្រាសមកដុះបន្ថែម។ ក្រោយពេលដុះរួច ត្រូវលាងវិញដោយទឹកស្អាត និងដាក់ហាលឲ្យស្ងួត មុនពេលយកមកប្រើវិញ។
-សម្រាប់មួកដែលមិនអាចដោះចេញចូលបាន
ចំពោះមួកប្រភេទនេះ អ្នកត្រូវលាយសាប៊ូកក់សក់ជាមួយទឹកក្ដៅអ៊ុនៗ និងដាក់មួកចូលត្រាំទាំងស្រុងក្នុងរយៈពេល១៥នាទី។ ក្រោយពេលយកកន្សែងជូតជុំវិញខាងក្រៅអស់ អ្នកអាចយកច្រាសមកដុះស្រាលៗរហូតដល់ដីពីមួក។ បន្ទាប់មក សម្អាតវិញដោយទឹកស្អាតរហូតដល់អស់ពពុះសាប៊ូ។ បន្ទាប់មក ហាលឲ្យទាល់តែស្ងួតទើបយកមកប្រើប្រាស់វិញ៕