មាន ៨ ចំណុចនេះបញ្ជាក់ថាអ្នកជាមនុស្សមានភាពឆ្លាតវៃខ្ពស់ម្នាក់ហើយ
- 2018-12-12 06:37:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន ៨ ចំណុចនេះបញ្ជាក់ថាអ្នកជាមនុស្សមានភាពឆ្លាតវៃខ្ពស់ម្នាក់ហើយ
សញ្ញាដែលបញ្ជាក់ថាមនុស្សម្នាក់ឆ្លាតគឺមិនអាចវាស់បានត្រឹមពិន្ទុនៅសាលាទេតែក៏ត្រូវមើលទៅលើរឿងជាច្រើនទៀតដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃដែរ។ ជាធម្មតាអ្នកដែលឆ្លាតគឺតែងមានចំណុចខាងក្រោមនេះជារួម។ សាកល្បងពិនិត្យមើលថាតើអ្នកមានប៉ុន្មានចំណុចដែរ?
១. ស្គាល់ខ្លួនឯង
តែងដឹងថាខ្លួនឯងកំពុងឈរនៅកន្លែងណា និងទទួលស្គាល់អ្វីដែលខ្លួនកំពុងមាន។ ការស្គាល់ខ្លួនឯងគឺមិនមែនជារឿងងាយស្រួលទេ តែបើអ្នកអាចធ្វើបានអ្នកគឺជាមនុស្សឆ្លាតហើយ។
២. ចេះយល់ពីអារម្មណ៍អ្នកដទៃ
មនុស្សភាគច្រើនមិនបានមើលទៅលើចំណុចនេះទេដែលធ្វើឲ្យគេពិបាកចុះសម្រុងជាមួយអ្នកជុំវិញ។ បើអ្នកពូកែយល់ពីអ្នកដទៃ អ្នកក៏ពូកែចុះសម្រុងជាមួយពួកគេដែរ។
៣. ដឹងពីសមត្ថភាពខ្លួនឯង
ស្គាល់ពីសមត្ថភាពខ្លួនឯងប៉ុណ្ណា ហើយក៏មិនដែលរុញរាក្នុងការស្វែងរកចំណេះដឹងបន្ថែមថ្មីៗនោះដែរ។
៤. ឆ្ងល់
ការឆ្ងល់គឺជាអ្វីដែលធ្វើឲ្យអ្នកស្វះស្វែងរៀនមិនចេះចប់ទេ ហើយការស្វះស្វែងនេះហើយដែលធ្វើឲ្យការគិតរបស់អ្នកវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ។
៥. រៀនពីកំហុសខ្លួនឯង
កំហុសតែងកើតមានតែសំខាន់តើអ្នកចេះកែប្រែដែរឬទេ? អ្នកឆ្លាតតែងដឹងចំណុចនេះច្បាស់ ហើយគេមិនខ្លាចនឹងរៀនពីកំហុសខ្លួនឯងឡើយ។
៦. ចេះលេងសើច
មើលទៅដូចចម្លែកតែវាជាការពិត។ ធម្មតាទាល់តែអ្នកដែលគិតបានលឿនទើបអាចរកនឹកនិយាយពាក្យកំប្លែងៗឲ្យគេសើចបាន។ បើអ្នកមានចំណុចនេះ សូមអបអរផងណា៎។
៧. ពេលខ្លះក៏ចូលចិត្តនៅម្នាក់ឯង
មិនមែនអ្នកឆ្លាតសុទ្ធតែចូលចិត្តកំប្លែងទេ ព្រោះអ្នកខ្លះក៏ចូលចិត្តនៅម្នាក់ឯងដែរ។ គេធ្វើបែបនេះគឺដើម្បីកុំឲ្យការនិយាយអត់ប្រយោជន៍ច្រើនប៉ះពាល់ដល់ការផ្ដោតអារម្មណ៍របស់គេក្នុងការធ្វើអ្វីមួយ។ តើអ្នកមានទម្លាប់បែបនេះទេ?
៨. មើលបញ្ហាពីជ្រុងទាំងសងខាង
គេមិនមែនស្ដាប់តែម្ខាងហើយសម្រេចចិត្តនោះទេគឺគេប្រើត្រចៀកទាំងពីរស្ដាប់ហេតុផលទាំងសងខាងមុនពេលសម្រេចចិត្ត៕
យ៉ាងណាដែរគ្នាយើង តើមានប៉ុន្មានចំណុចដែរ?
ចុចអាន៖ វិធីសាស្ត្រធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សកាន់តែជោគជ័យដោយមិនបាច់ពឹងអ្នកណា
ចុចអាន៖ ចង់ដឹងថាខ្លួនឯងក្លាយជាមនុស្សស្រីចាស់ទុំ ឬនៅ? មើលចំណុចទាំងអស់នេះ