ស្រឡាញ់គ្នា ឲ្យតែមនុស្សស្រីចេះគិតបែបនេះ ដឹងតែអត់ចេះឈ្លោះគ្នាហើយ
- 2018-07-19 07:24:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នា ឲ្យតែមនុស្សស្រីចេះគិតបែបនេះ ដឹងតែអត់ចេះឈ្លោះគ្នាហើយ
មនុស្សណាក៏ចេះខឹង ចេះអន់ចិត្តដែរ ប៉ុន្តែពេលខ្លះដោយសារតែការខឹង ការមួម៉ៅ បានធ្វើឲ្យមានរឿងឈ្លោះគ្នា ឬក៏ក្លាយទៅជារឿងបែកបាក់គ្នាក៏មាន។ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពីទម្លាប់មួយចំនួនដែលមនុស្សស្រីកួរតែមាន ដើម្បីកុំឲ្យប៉ិនឈ្លោះគ្នា ឬមានរឿងរ៉ាវមិនល្អកើតឡើង។ វាមិនមែនឲ្យអ្នកធ្វើចិត្តឲ្យស្ងប់ ឬមិនចេះខឹង នោះទេតែវាជាទម្លាប់ដ៏ល្អមួយដែលមនុស្សស្រីត្រូវស្វែងយល់ និងប្រកាន់យក ៖
១. កុំនិយាយគ្នាពេលកំពុងខឹង
បើចៀសបានអ្នកត្រូវចៀសតែម្ដងទៅ កុំនិយាយគ្នាពេលអ្នកកំពុងអន់ចិត្ត ក្ដៅចិត្ត ឬខឹងគេ ព្រោះពេលនោះអ្នកអាចនិយាយអីដោយមិនសូវបានគិតនោះទេ។ ភាគច្រើនជម្លោះកើតឡើងនៅពេលដែលមានម្ខាងអត់សប្បាយចិត្ត ឬខឹង មួម៉ៅ ហើយចោលសម្ដីទៅដោយមិនខ្វល់អីទាំងអស់។ គួរតែព្យាយាមបន្ថយកំហឹង ឬចាំឲ្យស្រួលចិត្តសិនសឹមនិយាយគ្នា ព្រោះបើអ្នកអាចធ្វើដូច្នេះ គ្រប់យ៉ាងនឹងប្រសើរ។
២. មានហេតុផល ហើយស្ដាប់គ្នាទៅវិញទៅមក
បើអ្នកខឹងគេ ឬគេខឹងអ្នកនោះ គួរតែចំណាយពេលស្ដាប់គ្នាពីហេតុផលសិន ព្រោះបើអត់ចេះស្ដាប់គ្នាទេ គ្មានអ្នកណាអាចជួយបានទេ។ កុំច្រឡោត កុំស្រែក តែគួរតែស្ងប់ចិត្តខ្លះហើយស្ដាប់គ្នា អភ័យទោសបាន គួរតែអភ័យ ព្រោះបើជ្រុលជាស្រឡាញ់គ្នាហើយ ត្រូវចេះរក្សាគ្នា។
៣. ទទួលកំហុស ចេះសុំទោស
កុំធ្វើខ្លួនឯងខ្លាំង ហើយមិនចេះទទួលអ្វីដែលខ្លួនឯងបានធ្វើនោះ។ បើអ្នកគិតថាអ្នកជាអ្នកខុស អ្នកគួរតែសុំទោសគេ ឬក៏បើគេធ្វើឲ្យអ្នកអន់ចិត្តរឿងអី អ្នកតែប្រាប់គេឲ្យគេដឹងខ្លួន។ ពេលខ្លះស្រឡាញ់គ្នាត្រូវចេះធ្វើចាញ់ ធ្វើអត់អត់មានរឿងអីកើតឡើងខ្លះ ទើបមិនសូវទាស់ទែងគ្នា ហើយការដែលដឹងខ្លួនក៏អាចជាទម្លាប់មួយល្អសម្រាប់គូស្នេហ៍ដែរ។
៤. បើត្រូវគ្នាហើយ កុំត្រឡប់ទៅកកាយរឿងចាស់
បើហួសហើយឲ្យហួសទៅ កុំរឿងថ្មី បូករឿងចាស់ ឬរំលឹកម្ដងហើយម្ដងទៀត ដែលជាហេតុនាំឲ្យស្នេហាមានភាពរកាំរកូសនោះ។ បើត្រូវគ្នាហើយ ត្រូវគិតថាអត់មានអីកើតឡើងទៅ ហើយស្រឡាញ់គ្នា ល្អជាមួយគ្នាដូចពីមុនទៅ កុំគុំគ្នា ឬអន់ចិត្តអីទៀត។
៥. គិតអីល្អៗ
មនុស្សស្រីត្រូវបានគេដឹងថាជាមនុស្សដែលចូលចិត្តគិតច្រើន ហើយគិតរឿងផ្ដេសផ្ដាស ជាងរឿងដែលល្អៗ។ បើអ្នកឃើញគេមិនសូវបានទាក់ទងមកអ្នក អ្នកគួរតែគិតថាគេកំពុងរវល់ជាមួយការងារ មិនមែនជាមួយស្រីទេ។ បើអ្នកឃើញគេនិយាយឬស្និទ្ធស្នាលជាមួយស្រីណា អ្នកគួរតែគិតថាគេជាមិត្តនឹងគ្នា ហើយម្យ៉ាងទៀតធម្មជាតិមនុស្សប្រុសតែប៉ុណ្ណឹងទៅហើយ។ គិតបែបហ្នឹងអ្នកមិនសូវហត់ចិត្តផង ព្រោះមនុស្សចង់ទៅហើយអ្នកតាមដល់ស្លាប់ទៀតក៏គេទៅដែរ។
ឈ្លោះគ្នាអត់មានបានអីមកវិញទេ ហើយបើអ្នកជាអ្នកស្រឡាញ់គេខ្លាំងទៀត អ្នកនឹងបានត្រឹមតែយំ តែខូចចិត្តខ្លួនឯងប៉ុណ្ណោះ៕
ចុចអាន៖មនុស្សស្រីគ្មានសង្សារព្រោះធ្លាប់បែកបាក់ស្នេហាពីមុន គឺជានារីដ៏ទាក់ទាញបំផុត