ក្រោយ​ជោគជ័យ​ ចង្កៀង​ខ្មែរ​​​នរា​អង្គរ​ស្កាត់​​​តាំង​ពី​សៀមរាប​​មក​បង្អួត​ជាមួយ​ស្នាដៃ​ខ្មែរ​ដទៃ​ទៀត

  • 2018-07-14 09:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផលិត​ផល​នរា​អង្គរ​របស់​អ្នក​ស្រី​ រី ថានី ​កំពុង​ទទួល​ជោគ​ជ័យ​ខ្លាំង​បន្ទាប់​ពី​កកើត​​តាំង​ពី​ឆ្នាំ​២០១១ រហូត​បាន​ទទួល​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​អាជីវកម្ម​ទើប​បង្កើត​ថ្មី (Best Start Up) ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ។

ចុចអាន៖ អតីត​ពលការិនី​ចំណាកស្រុក​​ក្លាយ​ជា​អ្នក​ច្នៃ​ម៉ូដ​ចង្កៀង​ដ៏​ជោគជ័យ

ពី​អតីត​ពលករ​ចំណាក​ស្រុក ​​ស្ត្រី​ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង​ខាង​លើ​បាន​ជម្នះ​ឧបសគ្គ​ជា​ច្រើន​ទម្រាំ​​មាន​ការ​ទទួល​ស្គាល់ និង​អាច​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ដូច​សព្វ​ថ្ងៃ។ ផលិតផល​របស់​​សិប្បកម្ម​នរា​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ត្រូវ​បាន​ប្រាប់​ថា ផលិត​ដោយ​ជន​ជាតិ​ខ្មែរ​សុទ្ធសាធ តាំង​ពី​ថ្នាក់​ជាង​ផលិត រហូត​ដល់​ថ្នាក់​ដឹក​នាំ​។

ចុចអាន៖ ស្ត្រីខ្មែរតែ១គត់ បោះបង់ជំនាញការងារក្រៅប្រទេស រត់មករកស៊ីច្នៃម៉ូតចង្កៀងលក់ (វីដេអូ)

តាំង​ពី​បង្កើត​ដំបូង Norea Decor Products បាន​ចាប់​យក​ការ​ច្នៃ​​ម៉ូត​ចង្កៀង​ប្រណីត និង​មាន​លក្ខណៈ​តែ​មួយ​គត់ (Unique) ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​ដែល​នាំ​ចូល​ពី​បរទេស។ ជា​លទ្ធផល​ ក្រោយ​ការ​ប្រឹង​ប្រែង​ទោះ​ជួប​បរាជ័យ​ខ្លះ អ្នក​ស្រី​ រី ថានី បច្ចុប្បន្ន​បាន​ពង្រីក​អាជីវកម្ម​របស់​​​ខ្លួន​ទៅ​ជា​សិប្បកម្ម​ធំ​មួយ​គឺ Norea Angkor Handicraft ដែល​​ផ្ដល់​សេវាកម្ម​ផ្គត់ផ្គង់​បរិក្ខារ​ជា​ច្រើន​ ដូច​ជា​ ​ចង្កៀង​ អំពូល ខ្នើយ វាំងនន គ្រឿង​សា​ឡុង ផលិត​ដោយ​ដៃ សម្រាប់​តុបតែង​ផ្ទះ សណ្ឋាគារ ភោជនីយដ្ឋាន និង​បន្ទប់​គ្រប់​ប្រភេទ​ទាំង​បែប​បុរាណ និង​សម័យ​។

ជាមួយ​គ្នា​នេះ​ដែរ ​សិប្បកម្ម​នរា​អង្គរ​ក៏​បាន​នាំ​យក​ផលិតផល​ជាច្រើន​​មក​ដាក់​តាំង​ពិព័រណ៍​​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​១៥​ឆ្នាំ​របស់​ផ្សារ​ទំនើប​សូរិយា​ ដែល​ធ្វើ​ឡើង​នៅ​ជាន់​ទី​៤ រួម​ជាមួយ​នឹង​ផលិត​ផល​ធ្វើ​ដោយ​ដៃ​​ស្នាដៃ​កូន​ខ្មែរ​ដទៃ​ទៀត​ ហើយ​ទីតាំង​​ស្តង់​របស់​នរា​គឺ​នៅ​ជិត​រង្វង់​មូល​វិមាន​ឯករាជ្យ​តែ​ម្ដង។

ដូច្នេះ​ដើម្បី​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ និង​លើក​ស្ទួយ​ការ​ផលិត​របស់​ខ្មែរ កុំភ្លេច​ទៅ​ចូលរួម​​ពិព័រណ៍​នេះ​នៅ​ ថ្ងៃ​ទី​១៥ កក្កដា ២០១៨ នៅ​ផ្សារ​សូរិយា ជាន់​ទី​៤ ៕​​​​​​​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម