ការ​ពិត​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​ពី​មនុស្ស​ប្រុស​គឺ​សាមញ្ញ​ណាស់ មិន​មែន​ដូច​អ្នក​គិត​ទេ

  • 2018-07-13 07:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ជា​ច្រើន​គិត​ថា​មនុស្ស​ស្រី​ភាគ​ច្រើន​គឺ​ត្រូវ​ការ​មនុស្ស​ប្រុស​ដែល​មាន​លុយ មនុស្ស​ប្រុស​ដែល​សង្ហា High Class ជា​ដើម។ មាន​ខ្លះ​ទៀត​បាន​និយាយ​ថា​មនុស្ស​ស្រី​ទាមទារ​ច្រើន​ណាស់ ទាំង​ពេល​វេលា​ ទាំង​ការ​លួងលោម និង​ការ​ថ្នាក់ថ្នម ទាំង​មិន​ដែល​យល់​ពី​មនុស្ស​ប្រុស​វិញ។

រូបតំណាង

ការ​ពិត​មនុស្ស​ស្រី​មិន​មែន​អាត្មានិយម​បែប​ហ្នឹង​នោះ​ទេ ពេល​ខ្លះ​នាង​រញ៉េរញ៉ៃ​បន្តិច​មែន រក​រឿង​បន្តិច​មែន តែ​នេះ​មក​ពី​មនុស្ស​ប្រុស​មិន​យល់​ពី​នាង ហើយ​បើ​យល់​ពី​នាង​វិញ គឺ​មនុស្ស​ស្រី​ស្រួល​បំផុត។

មនុស្ស​ស្រី​ត្រូវ​ការ​ក្ដី​ស្រឡាញ់​ពី​អ្នក​ជាង​លុយ​

មាន​មនុស្ស​ស្រី​ប៉ុន្មាន​នាក់​ដែល​សប្បាយ​ចិត្ត​នៅ​ពេល​អ្នក​ឲ្យ​លុយ​នាង​ចាយ​ តែ​មិន​ដែល​អើពើ​ជាមួយ​នាង សួរនាំ​នាង បារម្ភ​ពី​នាង ចំណាយ​ពេល​ជាមួយ​នាង​នោះ? លុយ​មិន​អាច​ទិញ​ភាព​កក់​ក្ដៅ​ដែល​អ្នក​ឲ្យ​ទៅ​នាង​នោះ​ទេ នាង​សុខ​ចិត្ត​នៅ​ផ្ទះ​ធ្វើ​ម្ហូប​ឆ្ងាញ់​ឲ្យ​អ្នក ឲ្យ​តែ​បាន​ញ៉ាំ​បាយ​ជុំ​គ្នា តែ​មនុស្ស​ប្រុស​បែរ​ជា​គិត​ថា​ឲ្យ​តែ​មាន​លុយ​ឲ្យ​នាង គឺ​អាច​ឲ្យ​នាង​សប្បាយ​ចិត្ត។ ត្រូវ​ចាំ​ណា​បើ​មនុស្ស​ស្រី​ម្នាក់​នោះ​ស្រឡាញ់​អ្នក​ពិត នាង​មិន​ស្រឡាញ់​លុយ​អ្នក​ទេ តែ​បើ​នាង​ស្រឡាញ់​អ្នក​គ្រាន់​តែ​ចង់​មាន​លុយ​ចាយ​ស្រួល នោះ​ទើប​លុយ​អ្នក​សំខាន់។

រូបតំណាង

​មនុស្ស​ស្រី​ត្រូវ​ការ​អត្ត​ចរិត​ ជា​ងរូបរាង​ស្អាត

ត្រូវ​ហើយ​គ្មាន​អ្នក​ណា​ចង់​បាន​អាក្រក់​ទេ តែ​អ្វី​ដែល​អាច​នៅ​លើ​រូប​សម្បត្តិ​គឺ​អត្តចរិត។ ការ​ពិត​ពេលមនុស្ស​ស្រី​ស្រឡាញ់​មនុស្ស​ប្រុស​ម្នាក់​ខ្លាំង នាង​លែង​គិត​ថា​អ្នក​ស្អាត ឬ​អាក្រក់​ទៀត​ហើយ សំខាន់​អ្នក​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​មើល​ថែ​នាំ អាច​ឲ្យ​នាង​ផ្ញើ​វាសនា អនាគត​នាង​បាន។ បើ​ស្អាត តែ​ពូកែ​តែផឹក ស្អាត​តែ​រូប តែ​វាយ​ជេរ​នាង​រាល់​ថ្ងៃ បំផ្លាញ​គ្រួសារ ក្បត់​នាង សួរ​ថា​នាង​​ត្រូវ​ការ​ទេ?

រូបតំណាង

ការ​ពិត​រូប​សម្រស់​ជា​រឿង​មួយ​ផ្នែក​ប៉ុណ្ណោះ សំខាន់​មនុស្ស​ ២​នាក់​ចុះ​សម្រុង​គ្នា នៅ​ជាមួយ​គ្នា​បាន។

ឈប់គិត​ថា​មនុស្ស​ស្រី​សុទ្ធ​តែ​ត្រូវ​ការ​លុយ ភាព​ឡូយឆាយ និង​រូបសង្ហា​ពី​មនុស្ស​ប្រុស​ទៀត​ទៅ ត្រូវ​ចាំ​ណា​បើ​គេ​ស្រឡាញ់​អ្នក​មែន គេ​នឹង​ស្រឡាញ់​អ្នក​ជា​អ្នក៕

ចុចអាន៖បើ​អ្នក​សំណាង​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​អី

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា