ឆ្នាំ​ទាំង ៣ ដែល​អាច​សោយសុខ​បាន​នៅ​ពេល​ចាស់​ទៅ

  • 2018-05-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែន​គ្រប់​គ្នា​សុទ្ធ​តែ​កើត​មក​ដោយ​មាន​សំណាង​មាន​ទ្រព្យសម្បត្តិ និង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​ឡើយ។ តែ​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ។ ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ នោះ​មាន តែ ៣ ប៉ុណ្ណោះ​ដែល​អាច​មាន​ជីវភាព​សុខ​ស្រួល​ទៅ​បន្ទាប់ពី​អាយុ ៣៥ ឆ្នាំ រហូត​ដល់​ពេល​ចាស់​ទៅ៖

១.ឆ្នាំ​មមី

បន្ទាប់ពី​អាយុ ៣៥ ឆ្នាំ​ទៅ អ្នក​កើត​ឆ្នាំ​នេះ​អាច​មាន​ជីវភាព​កាន់តែ​រលូន និង​រក​ទទួល​ទាន​មាន​ភាព​អំណោយ​ផល​ខ្លាំង។ លើស​ពី​នេះ​ទៀត​អ្នក​កើត​ឆ្នាំ​មមី​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ម្នាក់​ដែល​ស្វាហាប់ មាន​ជំនឿ​ចិត្ត និង​សប្បុរស​បំផុត។

២.ឆ្នាំ​រកា

អ្នក​កើត​ឆ្នាំ​រកា​គឺជា​មនុស្ស​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្កើត​ភាព​គួរ​ឲ្យ​ជឿជាក់​ជាមួយ​អ្នក​ដទៃ។ ដូច្នេះ​បន្ទាប់ពី​អាយុ ៣៥ ឆ្នាំ​ទៅ​ពួកគេ​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ ហើយ​ជីវិត​គឺ​សម្បូរ​បែប​ណាស់។នៅ​ពេល​ពួកគេ​ចាស់​ៗ​ទៅ​ជា​រឿយ​ៗ​មាន​ឯករាជ្យ​ក្នុង​ការ​គិត និង​ផ្នែក​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ ព្រោះ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន ហើយ​ឱកាស​ល្អ​ៗ​នឹង​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ។

៣.ឆ្នាំ​កុរ

នៅ​អាយុ ៣៥ ឆ្នាំ​ឡើង​ទៅ អ្នក​កើត​ឆ្នាំ​កុរ​តែងតែ​ធ្វើឲ្យ​អ្នក​ដទៃ​កោតសរសើរ​ពី​ជីវិត និង​វិបុលភាព។ ដោយ​មិន​គិត​ពី​បុរស ឬ​ស្ត្រី អ្នក​គ្រប់គ្នា​នឹង​មាន​អាជីព​មាន​ស្ថិរភាព ហើយ​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​បំផុត។ នៅ​ពេល​នោះ​អ្នក​អាច​នឹង​ទិញ​បាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​រស់នៅ​ដោយ​ខ្លួន​ឯង៕

ចុចអាន៖ប្រជ្រុយ​លើ​ដើម​ទ្រូង​ដូចគ្នា​មែន តែ​នាំ​លាភ​សំណាង​ក៏ផ្សេង​គ្នាដែរអាស្រ័យ​លើ​ទីតាំង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី