តិចនិករើសពណ៌សំលៀកបំពាក់ឱ្យត្រូវជាមួយសម្បុរស្បែក
- 2017-10-13 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិករើសពណ៌សំលៀកបំពាក់ឱ្យត្រូវជាមួយសម្បុរស្បែក
ស្រីៗមិនតិចនាក់អ្នកដែលខ្វល់ខ្វាយពីការរើសសំលៀកបំពាក់ ដើម្បីឱ្យសាកសមជាមួយពណ៌សម្បុររបស់ខ្លួន។ ថ្ងៃនេះ កញ្ញា នឹងប្រាប់ពីរបៀបរើសពណ៌សំលៀកបំពាក់ដោយតម្រូវតាមសម្បុរស្បែករបស់មិត្តនារីយើង៖
១.សម្បុរស្រអែម៖ នារីដែលសម្បុរនេះមិនសូវរើសពណ៌សំលៀកបំពាក់ប៉ុន្មានទេ អាចពាក់បានស្ទើរតែគ្រប់ពណ៌ ជាពិសេសគឺពណ៌ខ្ចីៗ។ ប៉ុន្តែគួរជៀសវាងពណ៌ក្រមៅ ដូចជា ខ្មៅ ប្រផេះ និងបៃតងចាស់ជាដើម។
២. សម្បុរសណ្តែកបាយ៖ ពណ៌ដែលសក្ដិសមគឺពណ៌ដែលដិត ដូចជាពណ៌ទឹកប៊ិច ឬបៃតងចាស់ជាដើម។ ពណ៌ដែលគួរជៀសវាង គឺពណ៌ខ្មៅ ឬប្រផេះ។
៣. សម្បុរស៖ សម្បុរសនេះមិនពិបាករើសពណ៌សំលៀកបំពាក់ទេ អាចជ្រើសបានពណ៌ណាដែលមិនក្រមៅឬខ្ចីពេកកាន់តែស្អាត។ ពណ៌ដែលគួរជៀសវាងគឺពណ៌ទឹកប្រាក់ ឬពណ៌ស្រាលៗ៕
ចុចអាន៖Style សំលៀកបំពាក់ដែលមិនចេះហួសសម័យ ស្រីៗត្រូវតែមាន