យុគ ​ចិន្តា បំពេញ​បំណង​ប្រាថ្នា​លោក​ អ៊ិត ​សេដ្ឋា ​កាល​ពី​ព្រឹក​មិញ

  • 2017-06-23 10:25:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីការនី​ជើង​ចាស់​អ្នក​នាង ​យុគ​ ចិន្តា បាន​ពាំ​នាំ​យក​ថវិកា​ដែល​ប្រមូល​បាន​ពី​បង​ប្អូន​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ជូន​ដល់​ក្រុម​គ្រួសារ​លោក ​អ៊ិត ​សេដ្ឋា ដើម្បីធ្វើការកក់ប្រាក់ទិញផ្ទះថ្មី​កាល​ពី​ព្រឹក​មិញ​នេះ​។

ចំពោះ​ថវិកា​ដែល​ប្រមូល​បាន ​អ្នក​នាង​បាន​ជួយ​ធ្វើ​ការ​កក់​ប្រាក់​ទិញ​ផ្ទះ​មួយ​ល្វែង ជូន​ដល់​ក្រុម​គ្រួសារ​លោក​ អ៊ិត ​សេដ្ឋា ​ដែល​នេះ​គឺ​ជា​បំណង​ប្រា​ថ្នា​មុន​ពេល​ដែល​លោក​លា​ចាក​លោក​ទៅ​។ អ្នក​នាង​បាន​រៀប​រាប់​នៅ​លើ​បណ្តាញ​សង្គម​ថា​៖ «​បន្ទាប់​ពី​មាន​ការ​ប្រជុំ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ក្រុមហ៊ុន​CSB​ រួច​រាល់ ​ព្រឹក​នេះ​នាង​ខ្ញុំ​ក៏​បាន​នាំ​អ្នក​ម្តាយ​របស់​លោក​ អ៊ិត ​សេដ្ឋា ​ដើម្បី​មក​ធ្វើ​កុងត្រា​ទិញ​ផ្ទះ​ និង​ធ្វើ​ការ​កក់​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​មួយ​ល្វែង​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​លោក ​អ៊ិត​ សេដ្ឋា​ ដែល​ផ្ទះ​នេះ​ជា​ផ្ទះ​ដែល​បាន​ប្រមូល​ថវិកា​ពី​សំណាក់​រាជរាដ្ឋាភិបាល​ ឯកឧត្តម​លោក​ជំទាវ​ ថ្នាក់​ដឹក​នាំ​និង​បុគ្គលិក​នៃ​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអ៊ិន​ និង​បង​ប្អូន​ប្រជាជន​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​» ​«សូម​អគុណ​ដល់​សន្តាន​ចិត្ត​ដ៏​ថ្លៃ​ថ្លា​របស់​អស់​លោក ​លោក​ស្រី​ទាំង​អស់ ​សូម​ជួប​ប្រទះ​តែ​សេចក្តី​សុខ ​សុភមង្គល​រហូត​ទៅ​!»

រូបភាព៖ Facebook

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម