ឃើញ​សួន​ផ្កា​ទាំង​១០​នេះ​ គូស្នេហ៍​ណា​ក៏​ស្រមៃ​ចង់​ទៅ​ដែរ

  • 2017-03-23 07:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ​? ស្រមៃ​ថា​បាន​ទៅ​លេង​កន្លែង​ពោរពេញ​ទៅ​ដោយ​ផ្កា​រីក​យ៉ាង​ស្រស់​ស្អាត​ ហើយ​បាន​ថត​ជាមួយ​គូស្នេហ៍​? នេះ​​ជា​សុបិន​មួយ​​អាច​សម្រេច​បាន​ព្រោះ​កន្លែង​ទាំង​នោះ​មិន​មែន​មាន​តែ​ក្នុង​រឿង​ទេ​ តែ​មាន​ពិត​នៅ​លើ​ផែន​ដី​នេះ។​ ខាង​ក្រោម​នេះ​គឺ​ជា​សួន​ផ្កា​ទាំង​១០​​​ដែល​​ស្រស់​ស្អាត​​ដូច​​ក្នុង​​គំនូរ​អញ្ចឹង៖

១. សួន​ផ្កា​ធូលីព​នៅ​ ​​​Amsterdam៖ មាន​ប្រភេទ​ផ្កា​ធូលីព​ស្រស់​ស្អាត​ជា​ច្រើន​ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ​មែន​ទែន។​ វា​ជា​កន្លែង​ដែល​ល្បីល្បាញ​បំផុត​មួយ​លើ​ពិភពលោក។​

២. ឧទ្យាន​ Anza Borrego Desert State ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក៖ ​ជា​កន្លែង​ពោរពេញ​ទៅ​ដោយ​ផ្កា​ព្រៃ​ជា​ច្រើន​រីក​ខុស​ៗ​គ្នា​ទៅ​តាម​រដូវ​នីមួយ​ៗ។​ មិន​ថា​អ្នក​ទៅ​ទស្សនា​ពេល​ណា​នោះ​ទេ​គឺ​មិន​​ខក​បំណង​ឡើយ។​

៣. តំបន់​ភ្នំភ្លើង​ Osorno ​ប្រទេស​ឈីលី៖ ស្រដៀង​ទៅ​នឹង​ភ្នំ​ Fuji ​នៅ​ជប៉ុន​ដែរ។ វា​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​ដែល​​អាច​​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ទៅ​លេង​​ជាពិសេស​នៅ​ដើម​រដូវ​ផ្ការីក។​

៤. សួន ​Singapore-Botanical នៅ​សិង្ហបុរី៖ វា​មាន​អាយុ​ជាង​ ១៥០​ឆ្នាំ​មក​ហើយ​ ថែម​ទាំង​ត្រូវ​បាន​ចាត់​បញ្ចូល​ទៅ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់ UNESCO​ ទៀត​ផង។​ អ្នក​អាចទស្សនា​ផ្កា​ជា​ច្រើន​ប្រភេទ​នៅ​ទី​នោះ​ដូច​ជា​ ផ្កាអ័រគីដេ​ និង​ផ្កា​ចម្រុះ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។​​

៥. ឧទ្យាន​ Hitsujiyama ប្រទេស​ជប៉ុន៖ វា​នឹង​គ្របដណ្ដប់​ទៅ​ដោយ​ពណ៌​ផ្កាឈូក​នៅ​រដូវ​ផ្ការីក។​ ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ភ្នំ​ Fuji យើង​អាច​ឃើញ​ផ្កា​យ៉ាង​ស្រស់​ស្អាត​វែង​អន្លាយ​ដាច់​កន្ទុយ​ភ្នែក។​

៦. ​​​​​Provence Lavender Fields​ នៅ​ប្រទេស​បារាំង៖ ផ្កា​នឹង​រីក​យ៉ាង​​ស្អាត​នៅ​ចន្លោះ​ខែ​កក្កដា​ដល់​សីហា​ ដែល​តែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ទៅ​លេង​ទី​នោះ​។ បន្ថែម​ពី​លើ​នោះ​ក៏​មាន​ការ​ប្រារព្ធ​ពិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ។​

៧. សួន​ Monet’s Garden នៅ​ជប៉ុន៖ បើក​ឲ្យ​ចូល​ទស្សនា​ពី​ចុង​ខែ​មីនា​​ដល់​ដើម​ខែ​វិច្ឆិកា។​ អ្នក​អាច​ឃើញ​​ផ្កាកុលាប​ សួន​ទឹក ដើម​ឈើ​ល្អ​ៗ​ នឹង​ផ្កា​ស្រស់​ស្អាត​​ជា​ច្រើន​ប្រភេទ​ទៀត។​

៨. សួន​ Namaqualand អាហ្វ្រិកខាងត្បូង៖ វា​ជា​កន្លែង​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ផ្កា​ប្លែក​ៗ​បំផុត​នៅ​លើ​ពិភព​លោក។​

៩. សួន​ផ្កា​ឈូករ័ត្ន​ នៅ​តំបន់​Tuscany​ ប្រទេស​អ៊ីតាលី​៖ ផ្កា​ឈូករ័ត្ន​រាប់​រយ ​រាប់​ពាន់​នឹង​រីក​ព្រម​គ្នា​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​​ដល់​ដើម​ខែ​សីហា។​

១០.​​ Antelope Valley Poppy Reserve រដ្ឋ​កាលីហ្វ័រញ៉ា៖ មើល​ទៅ​គឺ​វា​​គ្រប​ដណ្ដប់​ទៅ​ដោយ​ពណ៌​ទឹក​ក្រូច​តែ​ម្ដង ​ជា​​ពិសេស​នៅ​ពាក់​កណ្ដាល​ខែ​ មីនា។​

ប្រភព៖ Womanitely ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម