រោគសញ្ញានៃជំងឺមហារីកសុដន់ដែលស្រីៗគួរប្រុងប្រយ័ត្ន
- 2017-03-20 02:21:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញានៃជំងឺមហារីកសុដន់ដែលស្រីៗគួរប្រុងប្រយ័ត្ន
ជំងឺមហារីកសុដន់មានអត្រាកើនឡើងគួរឱ្យកត់សម្គាល់ហើយអ្នកដែលរងគ្រោះច្រើនបំផុតពីជំងឺនេះគឺស្ត្រី។ ហានិភ័យដែលបង្កឱ្យកើតមានជំងឺមហារីកសុដន់គឺការទទួលទានគ្រឿងស្រវឹងឬសមាជិកណាម្នាក់ក្នុងក្រុមគ្រួសារធ្លាប់មានប្រវត្តិកើតជំងឺនេះ។ ជំងឺដ៏កាចសាហាវនេះអាចមិនមានបង្ហាញជារោគសញ្ញាអ្វីទាំងអស់ ឬក៏មានខ្លះដូចដែលបានរៀបរាប់ដូចខាងក្រោម៖
-សុដន់មានសភាពហើមប៉ោងខុសធម្មតា
-ស្បែកត្រង់សុដន់កើតមានកន្ទួល ឬខួចចូលក្នុង
-សុដន់មានអាការឈឺចាប់ខុសសព្វមួយដង
-ក្បាលសុដន់ឡើងឈឺ ឬក្បាលសុដន់លឹបចូលក្នុង
-ក្បាលសុដន់ ឬសុដន់ទាំងមូលតែម្ដងប្រែក្លាយជាពណ៌ក្រហម ឬក្រមៅ ឬស្បែកទៅជាក្រាស់ខុសធម្មតា
-មានទឹករងៃហូរចេញពីសុដន់ដែលមិនមែនជាទឹកដោះ
-ដុំពកក្រោមក្លៀក
ប្រសិនបើអ្នកពិនិត្យសុដន់ដោយខ្លួនឯងឃើញមានរោគសញ្ញា ឬភិនភាគដូចខាងក្រោមអ្នកគួរតែទៅពិគ្រោះ និងឱ្យគ្រូពេទ្យពិនិត្យដើម្បីរកឱ្យឃើញច្បាស់ថាអ្នកមានជំងឺមហារីកសុដន់មែនដែរឬអត់។ ការពារប្រសើរជាងព្យាបាល ដូច្នេះសូមយកចិត្តទុកដាក់លើសុដន់របស់អ្នកឱ្យមែនទែន៕
ប្រភព៖ Breastcancer