ស្រីៗពេល​នៅ​លីវ​ ចូល​ចិត្ត​ធ្វើ​ខ្លួន​ ចុះ​ក្រោយ​មាន​ប្ដី​ម៉េច​វិញ?

  • 2017-03-13 02:46:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តុប​តែង​ខ្លួន​ជា​រឿង​ដែល​មនុស្ស​ស្រីចូល​ចិត្ត​សឹងតែ​គ្រប់​គ្នា ជា​ពិសេស​មុន​ពេល​មានគ្រួសារ​(ប្ដី)។ ​ចុះ​មាន​ឆ្ងល់​ទេ ក្រោយ​ពេល​គ្រួសារ នារី​ៗ​នៅ​​ខ្វល់​ពីរឿង​នេះ​ហ្នឹង​ទៀត​អត់​? អាន​មតិ​របស់​​​ស្ត្រីដែល​មាន​ប្ដី ប្រិយ​មិត្ត​នឹង​លែងឆ្ងល់!

រូបតំណាង

សូនីតា៖ ខ្ញុំ​រៀប​ការ​បាន​៣​ឆ្នាំហើយ មុន​ពេល​ការ ខ្ញុំ​ស្រលាញ់​រូប​រាង​ណាស់​ ខ្លាច​ធាត់​ ខ្លាច​ខ្មៅ ។ តែ​ដល់​ពេល​មាន​ប្ដី បែរ​ជា​លែង​ខ្វល់​ពី​រឿង​អស់​ហ្នឹង​ទៅ​វិញ​​។

ពិសី​៖ ចង់​នៅ​តែ​ចង់​ស្អាត​ហ្នឹង តែ​ប្ដី​ខ្ញុំប៉ិន​ប្រច័ណ្ឌ​ណាស់​ ហ៊ាន​តែ​តែង​ខ្លួន​ខុស​ធម្មតា​ មុខ​តែ​និយាយ​ផ្លែ​ផ្កា ឌឺ​ដង។ អញ្ចឹង​​ខ្ជិល​​ហ្មង​ទៅ​ កុំ​ឲ្យ​មាន​រឿង​​វែង​ឆ្ងាយ ​បើ​ប្ដី​គេ​មិន​ចូល​ចិត្ត​ហើយ។

ពេជ្រ៖ មិន​ដឹង​ជា​ត្រូវ​តែង​ខ្លួន​ឲ្យ​អ្នក​ណា​មើល​ផង បើ​មាន​ប្ដី​ហើយ​ ។ ណា​មួយ​កូន​២-៣ រវល់​តែ​នៅ​មុខ​កញ្ចក់​ កូន​ចៅ​គិត​ម៉េច? រាល់​ថ្ងៃ​សឹង​តែ​គ្មាន​ពេល​ហូប​បាយ​ផង​ហ្នឹង។

សុ​បញ្ញា៖ មិន​អត់​សោះ​ទេ ទៅ​ណា​មក​ណា​ត្រូវ​មាន​ក្រែម​ មាន​ម្សៅ​ខ្លះ​ដែរ។ ព្រោះ​ខ្លាច​ប្ដីខ្មាស​គេ​បើ​មាន​ប្រពន្ធ​ មើល​មិន​យល់ ​អញ្ចឹង​ហើយ​ ​ចេះ​តែង​ធ្វើ​ល្មម​ៗ​ទៅ​​។

រដ្ឋា៖ ការ​ បួន​ដប់​ ឆ្នាំ​ហើយ​ ​រឿង​តែង​ខ្លួន​មិន​ឲ្យ​ចាញ់​អ្នក​នៅ​លីវ​ទេ និយាយ​ត្រង់​ហ្មង។ ចង់​អ្នក​ណា​​គិត​អី​គិត​ទៅ ព្រោះ​ពេល​ស្អាត គឺ​ស្អាត​ខ្លួន​យើង​ទេ បើ​មិន​តែង​ខ្លួន​សោះ​ ពេល​ប្ដី​មាន​ក្រៅ កុំ​បន្ទោស​គេ​មក​ពី​យើង​មិន​ចេះ​ស្រលាញ់​ខ្លួន អញ្ចឹង​ម៉េច​គេ​ស្រលាញ់​យើង​?

ចុះ មិត្ត​នារីដទៃ​ទៀត​គិត​ម៉េច​វិញ? បើ​មាន​ប្ដី នៅ​តែង​ខ្លួន​ដូច​នៅក្រមុំ​អត់? ​​​​​​

អត្ថបទៈ តាំង ដាលីន