នេះ​ជា​ហេតុ​ផល​ដែល​ម្ដាយ​គួរ​ឲ្យ​កូន​តូច​មាន​សត្វ​ចិញ្ចឹម​

  • 2017-02-03 09:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុ​ផល​វិជ្ជមាន​ជា​ច្រើន​ដែល​បង្ហាញ​ថា​យើង​គួរ​ឲ្យ​កូន​មាន​សត្វ​ចិញ្ចឹម​ដែល​គេ​ស្រឡាញ់។ សត្វ​ទាំង​នោះ​មិន​ត្រឹម​តែ​បង្រៀន​កូន​ពី​រឿង​ជា​ច្រើន​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ជា​មិត្ត​សំឡាញ់​ដ៏​ជិតស្និទ្ធ​ម្នាក់​ផង​ដែរ​។​

១. មាន​ទំនួល​ខុស​ត្រូវ​៖​ ក្មេង​អាច​មាន​ចំណុច​ទាំង​នេះ​បាន​ដោយ​សារ​តែ​គេ​មាន​សត្វ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ​ថែរក្សា​ឲ្យ​មាន​សុខភាព​ល្អ។ ធ្វើ​បែប​នេះ​ជា​ប្រចាំ​នឹង​បង្កើត​ឲ្យ​មាន​​ក្ដី​ស្រឡាញ់, អាណិត​ និង​មេត្តា​ រវាង​កូន​ៗ​ និង​សត្វ​ចិញ្ចឹម​។ ​

២. មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង៖ ដរាប​ណា​គេ​មាន​ទំនួល​ខុស​ត្រូវ​ គេ​ក៏​មាន​ទំនុក​ចិត្ត​​ដែរ។​ ក្មេង​ដែល​ចេះ​មើល​ថែ​សត្វ​សំណព្វ​របស់​ខ្លួន​បាន​ហើយ​ ពួក​គេ​នឹង​មាន​មោទនភាព​លើ​ខ្លួន​ឯង​។​

៣.ជួយ​ដល់​ការ​លូត​លាស់​ក្មេង​៖ សត្វ​ចិញ្ចឹម​ ជា​ពិសេស​សត្វ​ឆ្កែ​ត្រូវ​ការ​លេង​ ដែល​ធ្វើ​ឲ្យ​ក្មេង​ៗ​បាន​សប្បាយ​ផង​ និង​​ហាត់​ប្រាណផង​​ក្នុង​ពេល​តែ​មួយ។​ ពួក​គេ​អាច​រត់​លេង​ជាមួយ​សត្វ​ចិញ្ចឹម​របស់​គេ​ជាជាង​ចំណាយ​ពេល​នៅ​តែ​ជាមួយ​ Smartphones ។

៤. ចេះ​គ្រប់គ្រង​អារម្មណ៍​៖ មិន​ថា​ពិបាក​ចិត្ត​ ឬ​សប្បាយ​ចិត្ត ក្មេង​ៗ​អាច​ចែក​រំលែក​អារម្មណ៍​របស់​គេ​ជាមួយ​នឹង​​សត្វ​​ជាទី​ស្រឡាញ់។​ រោម​ដ៏​ទន់​ៗ​របស់​វា​អាច​ឲ្យ​ម្ចាស់​មាន​អារម្មណ៍​ល្អ​ឡើង​បាន។​

៥. បង្កើត​ទម្លាប់៖ សត្វ​ចិញ្ចឹម​មិន​ដូច​ជា​របស់របរ​ដែល​អាច​ដាក់​ចោល​បាន​ទេ​។​ ពួក​វា​ត្រូវ​ការ​ចំណី​, ទឹក​, ការ​សម្អាត​ ឬ​រត់​លេង ​ដែល​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​កូន​ៗ​បង្កើត​ទម្លាប់​ល្អ​រាល់​ថ្ងៃ។​

៦. មាន​វិន័យ៖ គេ​ត្រូវ​បង្រៀន​ឆ្កែ​ឲ្យ​ចេះ​ស្ដាប់​ ចេះ​ស្គាល់​កាយ​វិការ​ម្ចាស់​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា​អាច​ជួយ​ឲ្យ​​កូន​ៗ​ខ្លួន​ឯង​មាន​វិន័យ​ផ្ទាល់​ខ្លួន​ដែរ។​

៧. ការ​ផ្លាស់​ប្ដូរ​ក្នុង​ជីវិត​៖ ក្ដី​ស្រឡាញ់​ និង​ចេះ​ទទួល​ខុស​ត្រូវ​ទាំង​ប៉ុន្មាន​ដែល​ក្មេង​ៗ​មាន​នឹង​ក្លាយ​ជា​ទម្លាប់​របស់​គេ​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​គេ​ផ្លាស់​ប្ដូរ​​ទៅ​រក​ភាព​ប្រសើរ​ឡើង៕

ប្រភព៖ Womanitely ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម