អាថ៌កំបាំងថ្មីនៃការបាញ់ទឹកអប់ជាប់ក្លិនបានយូរ

  • 2023-09-09 03:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា​ការ​បាញ់​ទឹក​អប់​ឱ្យ​ត្រូវ​ចំ​កន្លែង​នឹង​ធ្វើ​ឱ្យ​ជាប់​ក្លិន​បាន​យូរ។ ហេតុផល​បែប​នេះ​ហើយ​ទើប​យើង​ទាំងអស់​គ្នា​បាញ់​ទឹក​អប់​នៅ​ត្រង់​ក កដៃ ដែល​អ្នក​ជំនាញ​​បាន​​ប្រាប់​ថា​កន្លែង​ទាំងនេះ​ជា​កន្លែង​កម្ដៅ​ក្នុង​ខ្លួន​ភាយ​ចេញ​មក ហើយ​​កម្ដៅ​នេះ​ហើយ​​ដែល​​ធ្វើ​ឱ្យ​​ក្លិន​ទឹក​អប់​ជាប់​​ក្លិន​បាន​យូរ។

វាពិតជាងាយស្រួល និងវ័យឆ្លាតណាស់មែនទេ?

ប៉ុន្តែថ្ងៃនេះកញ្ញាសូមប្រាប់អាថ៌កំបាំងមួយដែលយើងនឹកស្មានមិនដល់នោះ គឺការ​បាញ់​ទឹក​អប់​នៅ​ត្រង់ផ្ចិត។

ស្ដាប់មើលទៅហាក់ចម្លែកបន្តិចមែន ប៉ុន្តែសូម្បីតែតារាសម្ដែង Liv Tyler និងតារាបង្ហាញម៉ូដ Adriana Lima ធ្វើតាមវិធីនេះដែរ។

ហេតុផលតែម្យ៉ាង និងដូចដែលបានរៀបរាប់ខាងលើគឺថាត្រង់កន្លែងណានៃរាងកាយ​ដែល​​បញ្ចេញ​​កម្ដៅ​នោះ​ក្លិន​នឹង​សាយ​ភាយ​ពី​កន្លែង​នោះ​មក​វិញ ហើយ​ផ្ចិត​ជា​កន្លែង​ដែល​បញ្ចេញ​កម្ដៅ​ពី​ក្នុង​រាង​កាយ​មក​ទើប​ក្លិន​ទឹក​អប់​ជាប់​បាន​យូរ​យ៉ាងដូច្នេះ។

កុំភ្លេចសាកណា!

ប្រភព៖ Goodhousekeeping ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម