ហេតុផល ៧ យ៉ាង​បញ្ជាក់​ថា​ស្នេហា​លើក​ទី ២ ជោគជ័យ​​ជាង​ស្នេហ៍​គ្រា​ដំបូង

  • 2024-04-08 12:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគច្រើន​បាន​បរាជ័យ​លើ​ស្នេហា​គ្រា​ដំបូង។ ដូចនេះ​ការ​មាន​ស្នេហា​គ្រា​បន្ទាប់​មាន​ភាព​ជោគជ័យ​ជា​លើក​ទី១។ ខាងក្រោម​នេះ​ជា​ហេតុផល ៧ យ៉ាង​បញ្ជាក់​ថា​ស្នេហា​លើក​ទី​២​ល្អ​ជាង​ស្នេហ៍​គ្រា​ដំបូង៖

១.ជៀសវាង​កំហុស​ឆ្លង​ដដែល​ៗ៖ក្នុង​ពេល​មាន​ស្នេហា​ដំបូង​មនុស្ស​ភាគច្រើន​តែង​មាន​អាកប្បកិរិយា​ឆ្គង​ៗ ព្រោះ​ខ្វះ​បទ​ពិសោធ។ តែ​សម្រាប់​លើក​ទី​២​វិញ ពួក​គេ​នឹង​កែប្រែ​កាយវិការ​នោះ​មិន​ឲ្យ​ដូច​លើក​ទី​១​ទេ។

២.ជជែក​គ្នា៖បន្ទាប់ពី​ឆ្លងកាត់​រឿងរ៉ាវ​ខូចចិត្ត​ពី​ស្នេហា​លើកដំបូង​បាន​ហើយ ពេល​មាន​ទំនាក់ទំនង​បន្ត​បន្ទាប់​ទៀត​អ្នក​អាច​ជៀសវាង​រឿងរ៉ាវ​ដដែល​បាន។

៣.មាន​ភាព​ចាស់​ទុំ​ជាង​មុន៖ ឆ្លងកាត់​បទពិសោធន៍​លើក​ដំបូង អ្នក​អាច​មាន​ភាព​ចាស់ទុំ​ផ្នែក​ចិត្ត​គំនិត​បាន​ល្អ​ជាង​ពេល​មុន។

៤.មិន​ឆ្កួត​វង្វេង៖អ្នក​នឹង​មិន​ឈ្លក់​វង្វេង​តែ​លើ​រឿង​ស្នេហា​តែ​មួយ​មុខ​ដូច​កាល​គ្រាដំបូង​ឡើយ ដោយ​អ្នក​ចេះ​បែងចែក​ពេល​វេលា​ច្បាស់លាស់​ពី​ពេលវេលា​ច្បាស់លាស់​សម្រាប់​ខ្លួន​ឯង មិត្តភ័ក្ដិ និង​គ្រួសារ។

៥.ក្លាហាន៖ដោយសារ​តែ​ធ្លាប់​ឆ្លងកាត់​រឿងរ៉ាវ​មួយ​ចំនួន ធ្វើឲ្យ​អ្នក​ក្លាហាន​ហ៊ាន​ប្រឈមមុខ និង​ប្រកែក​វែកញែក​បញ្ហា​ជាមួយ​ដៃគូ។

៦.ត្រៀម​ខ្លួន៖ពេល​អ្នក​ទទួល​យក​ស្នេហា​លើក​ទី​២ អ្នក​ប្រាកដជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បែក​គ្នា​លើក​ក្រោយ​ៗ​ទៀត ប្រសិន​បើ​ស្នេហា​នោះ​មិន​ដំណើរ​ការ។ ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​អ្នក​មិន​សូវ​ខូចចិត្ត​ខ្លាំង។

៧.ស្អាត​ជាង​មុន៖មនុស្ស​ភាគច្រើន​បន្ទាប់ពី​បែកបាក់​ជាមួយ​គូស្នេហ៍​ចាស់​តែង​ផ្លាស់ប្ដូរ​ខ្លួន​ជា​មនុស្ស​ថ្មី និង​ស្រស់​ស្អាត​ជាង​មុន។

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម